ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចាស់​ហើយ តែ​ចង់​ឲ្យ​ខួរក្បាល​នៅតែមាន​សុខភាព​ល្អ​ទៀត កុំ​ភ្លេច​គន្លឹះ​ទាំងនេះ​
27, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខួរក្បាល​មនុស្ស​យើង​មិន​ខុសគ្នា​នឹង​សរីរាង្គ​ផ្សេងទៀត​នៃ​រាងកាយ​ឡើយ គឺមាន​អាយុកាល​របស់​វា​ទាំងអស់​។ ទោះបីជា​យើង​មានសំណាង​អាច​ចៀស​ផុតពី​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ក៏ដោយ តែ​សមត្ថភាព​របស់​ខួរក្បាល​អាច​នឹង​ថយចុះ ហើយក៏​អាច​នឹង​ភ្លេចភ្លាំង​ពេលខ្លះ​ដែរ​។ អ្នក​ប្រហែលជា​គិតថា គ្មាន​មធ្យោបាយ​អាច​ចៀស​ផុតពី​រឿងនេះ​ឡើយ ប៉ុន្តែ​ដំណឹង​ល្អ​នោះ​គឺថា មានការ​សិក្សា​ជាច្រើន​បង្ហាញថា ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ អាចជួយ​បន្ថយ​ភាព​ចាស់​របស់​ខួរក្បាល និង​ប្រហែលជា​អាចជួយ​បង្កើន​ភាព​ចងចាំ​ថែមទៀត​។


 
​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្កើន​សុខភាព​របស់​ខួរក្បាល​៖
 
​គ្រប់គ្រង​ស្ត្រេ​ស​
 
​ភាព​ស្ត្រេ​ស​រ៉ាំរ៉ៃ​អាច​ប៉ះពាល់​ដល់​គុណភាព​របស់​សរសៃប្រសាទ​ខណៈដែល​វា​ក៏​បង្កើន​ចំនួន​កោសិកា​ងាប់ៗ​ក្នុង​ខួរក្បាល​ផងដែរ​។ មធ្យោបាយ​មួយ​ដើម្បី​បញ្ឈប់​ឥទ្ធិពល​ស្ត្រេ​សគឺ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​។ ការហាត់​ប្រាណ​នឹង​ជួយ​បន្ថយ​អ័រម៉ូន​ស្ត្រេ​ស​ដែល​អាច​បញ្ឈប់​ការស្លាប់​របស់​កោសិកា​ខួរក្បាល​បាន​។ 
 
​សកម្មភាព​សង្គម​
 
​បើសិនជា​អ្នក​ចង់​ថែរក្សា​កោសិកា​ខួរក្បាល​ឲ្យ​កាន់តែ​មាន​ភាព​សកម្ម​ទោះបីជា​អាយុ​ច្រើន​ក៏ដោយ​នោះ មិនត្រូវ​ភ្លេច​ធ្វើ​សកម្មភាព​ក្នុងសង្គម​។ ការបង្កើត​មិត្តភក្តិ​ថ្មីៗ និង​ចូលរួម​ការងារ​ក្នុងសង្គម​ថ្មីៗ អាចជួយ​រក្សា​ចិត្ត​ឲ្យ​មាន​ភាព​សកម្ម ហើយក៏​ជំរុញ​ដល់​កោសិកា​ខួរក្បាល​កាន់តែ​មាន​សុខភាព​ល្អ​ដែរ​។ 

​ញ៉ាំ​អូ​មេ​ហ្គា​បី​ឲ្យ​បាន​ច្រើន​
​គន្លឹះ​ផ្សេង​មួយទៀត​ដែល​អ្នក​គួរតែ​ពិចារណា​នៅពេល​ចង់​បង្ការ​ខួរក្បាល​ពី​ការខូចខាត​នោះ​គឺ​ការបញ្ចូល​អូ​មេ​ហ្គា​បី​ឲ្យ​បាន​ច្រើន​ក្នុង​រាងកាយ​។ សំណាង​ដែរ វា​មិនមាន​អ្វីដែល​ពិបាក​ក្នុងការ​ទទួលបាន​ជីវជាតិ​មួយ​នេះ​ទេ ដោយសារ​តែមាន​ជម្រើស​ច្រើន​ដែល​អ្នក​អាចធ្វើ​បាន​ដូចជា ការ​ញ៉ាំ​ត្រី​សាល​ម៉ុង ឬ​ញ៉ាំ​ថ្នាំ​បំប៉ន​វា​តែម្តង​។ ការ​ញ៉ាំ​អាហារ​ទាំងនេះ​នឹងមិន​គ្រាន់តែ​ជួយ​បេះដូង​កាន់​តែមាន​សុខភាព​ល្អ​ទេ តែ​ក៏​ជួយ​ដល់​ខួរក្បាល​ថែមទៀត​។ 
 
​ព្យាយាម​ធ្វើ​សកម្មភាព​ខួរក្បាល​
 
​មិនត្រូវ​មាន​ភាព​នឿយហត់​នៃ​ការ​វឹក​ហាត់​ចិត្តគំនិត​ឡើយ​នៅពេល​អាយុ​ច្រើន​ខណៈពេលដែល​ការលេង​ល្បែង​ល្បងប្រាជ្ញា ឬ​រកមើល​ពាក្យ​ខុស​ឬ​ត្រូវ ឬ​ការលេង​ផ្គុំ​អក្សរ នឹង​ជួយ​ធ្វើតេស្ត​ដល់​ខួរក្បាល​យើង​បាន​។ ការថែរក្សា​សកម្មភាព​របស់​ខួរក្បាល​បាន​កាន់តែច្រើន នឹង​ជួយ​កាត់បន្ថយ​ការ​ខ្លា​ប់រ​បស់​កោសិកា​ខួរក្បាល ហើយក៏​កាន់តែ​ជួយ​ឲ្យ​វា​មាន​សុខភាព​ល្អ និង​ថ្មី​ជាង​មុន​ដែរ​។​

​តាំងសមាធិ​
​ការតាំង​សមាធិ​គឺជា​មធ្យោបាយ​មួយ​ផ្សេងទៀត​ក្នុងការ​ថែរក្សា​ខួរក្បាល​ឲ្យ​មាន​សុខ​ភាពល្អ​នៅពេល​អាយុ​កាន់តែច្រើន ដោយសារតែ​វា​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​ធូរស្រាល ជាពិសេស​នៅពេល​ស្ត្រេ​ស ជាមួយនឹង​ការបន្ថយ​ចំនួន​អ័រម៉ូន​ស្ត្រេ​ស​ក្នុង​ខ្លួន​ផង​។ 
 
​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​
 
​វា​តែងតែ​ជា​រឿង​ល្អ​មួយ​ដែល​អ្នក​អាច​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខ​ភាពល្អ​ទោះបីជា​ចាស់​ហើយក៏​ដោយ ដោយសារតែ​វា​ជួយ​បង្ការ​ជំងឺ​ទាក់ទង​នឹង​ការ​ធាត់​បាន​។ បើសិនជា​អ្នក​មិនអាច​ញ៉ាំ​បាន​ត្រឹមត្រូវ​ទេ គួរតែ​ជ្រើសរើស​អាហារ​ដែល​សម្បូរ​ជីវជាតិ​ពី​បន្លែ និង​ផ្លែឈើ ព្រមទាំង​ចៀសវាង​ការ​ញ៉ាំ​អាហារ​កែឆ្នៃ​វិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com