ជាតិ
សង្គមជាតិ
ខណ្ឌ​ច្បារអំពៅ​មិន​យកលុយ លើ​ការបញ្ជាក់​វិញ្ញាបនបត្រ​ឌី​ប្លូ​ម និង​បាក់​ឌុប​ឡើយ​
26, Aug 2019 , 3:15 pm        
រូបភាព
សិស្សានុសិស្ស ចេញពីប្រឡងបាក់ឌុប នៅល្ងាចពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ (រូបដោយ ឆាយ រង្សី)
សិស្សានុសិស្ស ចេញពីប្រឡងបាក់ឌុប នៅល្ងាចពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ (រូបដោយ ឆាយ រង្សី)
ដោយ: ថ្មីៗ
​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ មិន​តម្រូវ​ឲ្យ​សិស្សានុសិស្ស បង់ថ្លៃ​សេវា​ទៀតឡើយ លើ​ការបញ្ជាក់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យ​មសិ​ក្ស​បឋមភូមិ (​ឌី​ប្លូ​ម​) និង វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​។ នេះ​បើតាម​ដីកា​សម្រេច​របស់លោក អ៊ុំ ម៉ារ៉េត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ដែល​ចេញ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​។


 
​ការលើកលែង​ការបង់ថ្លៃ​សេវា​នេះ នឹងមាន​សុពលភាព​អនុវត្ត ពីថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ តទៅ​។ កាលពី​ថ្ងៃទី​២ ខែសីហា ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ បាន​បើក​កិច្ចប្រជុំ​អំពី​រឿងនេះ​៕ 

Tag:
 ខណ្ឌ​ច្បារអំពៅ​
  ថ្លៃ​សេវា
© រក្សាសិទ្ធិដោយ thmeythmey.com