អត្ថបទពាណិជ្ជកម្ម
​សាលា អេ​ស៊ី​អ៊ី នឹង​រៀបចំ​កម្មវិធី ACE Open Day រយៈពេល​២​ថ្ងៃ ដើម្បី​ស្វាគមន៍​សិស្ស និង​អាណាព្យាបាល ស្វែងយល់​ពី​ការសិក្សា​ភាសា​អង់គ្លេស​
26, Aug 2019 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ មានឱកាស​បន្ថែម​ក្នុងការ​ស្វែងយល់​ឲ្យ​កាន់តែច្បាស់ ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស និង​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងៗ មុន​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (​សាលា អេ​ស៊ី​អ៊ី​) តែងតែ​រៀបចំ​កម្មវិធី ACE Open Day  ទ្បើង​ជា​បន្តបន្ទាប់​នៅ​រៀងរាល់​វគ្គ​សិក្សា​នីមួយៗ​។ ដោយ​ទ្បែ​ក កម្មវិធី ACE Open Day សម្រាប់​វគ្គ​សិក្សា​ថ្មី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែសីហា ដល់​ថ្ងៃអាទិត្យ ទី​១ ខែកញ្ញា ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ទីតាំង​សៀមរាប​)​។
 

​ការ​ទស្សនា និង​ស្វែងយល់​ពី​មជ្ឍមណ្ឌល​ស្វ័យ​សិក្សា (GIL Centre) ដែល​បំពាក់​ដោយ​សម្ភារ​បរិក្ខា​រ​ដ៏​ទំនើប 
 
​សិស្ស​និស្សិត និង​អាណាព្យាបាល ដែល​ចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​ពីសា​លា អេ​ស៊ី​អ៊ី កាន់តែច្បាស់ ដោយ​ចូលរួម​សកម្មភាព​ផ្សេងៗ​ដូចជា​៖ ទស្សនា​បន្ទប់រៀន និង​សម្ភារ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ ពី​របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​
 

​ការប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​
 

​ការធ្វើ​តេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ តាម​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​
 
​គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៏ ដែល​បំពាក់​ដោយ​សម្ភារ​សិក្សា និង​កម្មវិធីសិក្សា​ទំនើបៗ​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ​(Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និស្សិត​មហាវិទ្យាល័យ និង​អ្នកជំនួញ និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​
 
​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ អាច​ចុះឈ្មោះ​ចូលរួម​តាមរយៈ ៖ http://openday.acecambodia.org/
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ២២២ ៣២៥ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក Australian Centre for Education (ACE)
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com