ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ងងុយគេង​ពេល​ម៉ោង​ធ្វើការ គួរតែ​ដោះស្រាយ​បែបណា​ទៅ​?
27, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​ជាច្រើន​កំពុងតែ​ស្វែងរក​វិធីសាស្ត្រ​ទាំងឡាយណា​ដែល​អាច​លុបបំបាត់​ការ​គេង​មិន​លក់​តាមបែប​ធម្មជាតិ​។ ជាមួយគ្នានេះដែរ ក៏មាន​មនុស្ស​ជាច្រើន​កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​កុំ​ឲ្យ​ងងុយគេង​ជ្រុល​ពេក​នៅពេល​ថ្ងៃ​។ បើសិនជា​អ្នក​អញ្ចឹង​ដែរនោះ ពិតជា​រក​អូស​ប្រទះ​ចង្ក្រានហ្គាស​ហើយ​។


 
​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​យកឈ្នះ​ភាព​ងងុយគេង​ខុសពេល​ខុស​វេលា​ក្នុងពេល​បំពេញការងារ​នៅពេល​ថ្ងៃ​នៅ​កន្លែងធ្វើការ ឬ​ផ្ទះ​។ 
 
​គេង​ពេលយប់​ឲ្យ​គ្រប់គ្រាន់​
 
​ហេតុផល​ដ៏​ញឹកញាប់​ដែលនាំឱ្យ​ងងុយគេង​នៅពេល​ថ្ងៃនោះ​គឺ មនុស្ស​យើង​ច្រើនតែ​គេង​មិនបាន ៧​ម៉ោង​ឡើយ​នៅពេល​យប់​។ ធម្មតា ទាំង​ចិត្ត និង​រាងកាយ​នឹង​ចង់បាន​ពេលវេលា​ខ្លះ​បន្ថែម​ដើម្បី​លង់លក់​ក្នុង​សុ​បិ​ន្ត​នៅ​ថ្ងៃ​បន្ទាប់​ជាមិនខាន​។ ដូច្នេះ​ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​នៅពេល​យប់ ហើយ​អ្នក​ពិតជា​លែងមាន​អាកា​រៈ​ងងុយគេង​នៅពេល​ថ្ងៃ​ទៀតហើយ​។ 
 
​គេង​ថ្ងៃ​
 
​ការ​គេង​ថ្ងៃ​ដ៏​ល្អ​មួយ​គឺមាន​រយៈពេល​តែ ១០ ទៅ​២០​នាទី​ប៉ុណ្ណោះ​។​។ ថ្វីបើ​វា​មាន​រយៈពេល​ខ្លី​ក៏ដោយ ក៏​អ្នកនឹង​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ និង​មាន​កម្លាំង​វិញ​ដែរ​។ 
 
​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែលមាន​ផល​រំខាន​តិចតួច​បំផុត​
 
​វា​មិនមែនជា​អាថ៌កំបាំង​ឡើយ​ដែលថា ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា កាហ្វេ តែ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ផ្តល់នូវ​ការ​ភ្ញោ​ច​ច្រើន​មិន​ខ្វល់​ថា​អ្នកមាន​អារម្មណ៍​ងងុយគេង​ឡើយ​។ អ្នក​គ្រាន់តែ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ភេសជ្ជៈ​មួយ​ដែលមាន​ផល​រំខាន​តិចតួច​បំផុត​ទៅបាន​ហើយ​។ 
 
​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
 
​បើសិនជា​អ្នក​មិន​ចង់​ញ៉ាំ​រប​ស់មានជាតិ​កាហ្វេ​អ៊ី​ន​ទេនោះ ចូរ​សាកល្បង​ញ៉ាំ​ទឹក​ធម្មតា​វិញ​ទៅ​។ ទឹក​ក៏មាន​សមាសធាតុ​ជួយ​ឱ្យមាន​កម្លាំង​ដែរ ជាពិសេស​បើសិនជា​វា​មាន​លាយ​ទឹកកក​បន្ថែមទៀត​នោះ​។ 
 
​ហាត់ប្រាណ​ខ្លះ​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ពុត​ពែន​ខ្លួន លើកជើង ឬ​រត់​យឺតៗ​ក្នុង​កន្លែង​ដែល​អ្នកធ្វើការ​នឹង​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់ ព្រមទាំង​ជួយ​បង្កើន​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​ខួរក្បាល​ដែរ​។ លើក​ក្រោយ នៅពេល​មាន​អារម្មណ៍​ងងុយគេង​ទៀត ចូរ​ចំណាយពេល​ពីរ​បី​នាទី​ហាត់ប្រាណ​ខ្លះទៅ​។ រឿងនេះ​ក៏​ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​ពង្រឹង​ដល់​សាច់ដុំ​អ្នក​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com