សមាគមកីឡាបាល់ទាត់ហុងកុងតាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន បានបង្ហាញបញ្ជីឈ្មោះសមាសភាពកីឡាករចុងក្រោយ២៣នាក់ ដែលត្រូវលេងក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023 ដែលត្រូវជួបជាបន្ទាប់ជាមួយកម្ពុជានៅថ្ងៃទី៥ ខែកញ្ញា និងអ៊ីរ៉ង់ នៅ៥ថ្ងៃបន្ទាប់។
ក្រុមជម្រើសជាតិហុងកុង ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកហ្វាំងឡង់ លោក Mixu Paatelainen កាលពីថ្ងៃទី២៦ ខែសីហា បានប្រកាសផ្លាស់ប្តូរកីឡាករតែម្នាក់ប៉ុណ្ណោះក្នុងបញ្ជី២៣នាក់របស់ខ្លួន ដោយខ្សែការពារ LAW Tsz Chun (ក្លិប Kitchee) ចូលជំនួស CHAK Ting Fung ដែលមានបញ្ហារបួស។
សមាសភាពកីឡាករទាំង២៣នាក់ដែលតំណាងឲ្យហុងកុងរួមមាន៖
-អ្នកចាំទី៖ YAPP Hung Fai (Eastern Long Lions), WANG Zhenpeng (Kitchee), YUEN Ho Chun (Lee Man)
-ខ្សែការពារ៖ LAW Tsz Chun (Kitchee), FUNG Hing Wa (Eastern Long Lions), Festus BAISE (Guizhou Hengfeng), Andrew James RUSSELL (Hebei China Fortune), Daniel CANCELA RODRIGUEZ,, Helio Jose De Souza GONCALVES, TONG Kin Man (Kitchee), TSUI Wang Kit (Meizhou Hakka), LEUNG Nok Hang (R&F)។
-ខ្សែបម្រើ៖ LEE Ka Yiu, XU Deshuai (Eastern Long Lions),TAN Chun Lok (Guangzhou R&F), HUANG Yang, JU Yingzhi (Kitchee), CHAN Siu Kwan Philip (Kwoon Chung Southern), WONG Wai។
-ខ្សែប្រយុទ្ធ៖ Alexander Oluwatayo AKANDE (Dalian Yifang), Alessandro FERREIRA LEONARDO, SUN Ming Him (Wofoo Tai Po), James Stephen Gee HA, (Kwoon Chung Southern)។
ក្នុងចំណោមជម្រើសទាំងនេះ សមាសភាពកីឡាករដែលមានដើមកំណើតបរទេសមានដូចជា Festus BAISE, Alexander Oluwatayo AKANDE (នីហ្សេរីយ៉ា), Andrew James RUSSELL, James Stephen Gee HA (អង់គ្លេស), Daniel CANCELA RODRIGUEZ (អេស្ប៉ាញ), Helio Jose De Souza GONCALVES, Alessandro FERREIRA LEONARDO (ប្រេស៊ីល)។
មុនចេញមកកម្ពុជា ក្រុមហុងកុងចាប់ផ្តើមធ្វើការហ្វឹកហាត់នៅថ្ងៃទី២ ខែកញ្ញា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ហុងកុង បានតែងតាំងលោក Alex Chu Chi Kwong ជាជំនួយការម្នាក់បន្ថែមទៀតរបស់លោក Mixu Paatelainen ដោយលោកមានសញ្ញាបត្រ AFC “Pro” License» និងមានបទពិសោធន៍ដឹកនាំក្លិប Kitchee ទទួលបានកំណត់ត្រាល្អក្នុងព្រឹត្តិការណ៍របស់ AFC។ ហុងកុងក៏ត្រៀមខ្លួនផងដែរក្នុងការប្រកួតជុំចុងក្រោយពានរង្វាន់ East Asian Football Championship នៅកូរ៉េ នាខែធ្នូ ឆ្នាំ២០១៩៕