ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ការពារកុំឲ្យរាក ទាល់តែបង្ការមូលហេតុរបស់វាផង
× វីរុស Norovirus គឺជាមូលហេតុញឹកញាប់បំផុតនៃការរាកបង្កឡើងដោយចំណីអាហារមានមេរោគ ហើយវាក៏បង្កជាការក្អួតផងដែរ។ អ្នកជំងឺដែលក្អួត និងរាកបង្កឡើងដោយវីរុស Norovirus ប្រហែលជាមិនស្រួលខ្លួនរយៈពេលច្រើនថ្ងៃមុនពេលជាវិញ។
ដូច្នេះដើម្បីបង្ការវីរុសនេះ យកល្អគួរតែធ្វើដូចខាងក្រោម៖
• លាងសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹក
• ចូរលាងសម្អាតផ្លែឈើ និងបន្លែដោយប្រុងប្រយ័ត្នមុនពេលញ៉ាំ
• ចូរចម្អិនអយស្ទើ និងពពួកសត្វមានសំបក ឲ្យស្អាតសិនមុននឹងទទួលទាន
• មិនត្រូវរៀបចំអាហារ ឬថែទាំនរណាផ្សេងនៅពេលអ្នកកំពុងតែមានជំងឺឡើយ
• ចូរលាងសម្អាត និងសម្លាប់មេរោគនៅកន្លែងដែលអ្នកត្រូវការប៉ះពាល់ជាទៀងទាត់
ជាអកុសល សព្វថ្ងៃនេះមិនទាន់មានវ៉ាក់សាំងបង្ការវីរុស Norovirus នៅឡើយទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com