ជាតិ
លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ ៖«​ស្ទឹង​ស្រែង​ទី​ដែល​ខ្ញុំ​ចងចាំ​» គឺជា​ប្រលោមលោក​ពិត ដែល​អប់រំ​ជីវិត​យុវជន​
27, Aug 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ «​ស្ទឹង​ស្រែង​ទី​ដែល​ខ្ញុំ​ចងចាំ​» គឺជា​សៀវភៅ​បែប​ប្រលោមលោក ដែល​រៀបរាប់​ពី​ជីវិត​គ្រួសារ​មួយ ក្នុងចំណោម​គ្រួសារ​រាប់លាន​នាក់ ដែល​រងគ្រោះ​នៅក្នុង​សម័យ​ប្រល័យពូជសាសន៍ ប៉ុល ពត ។ វា​គឺជា​រឿងរ៉ាវ​ពិត​មួយ របស់​គ្រួសារ​លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ អ្នកឯកទេស​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ដុះ​សាច់ និង​អាលែកហ្ស៊ី​។​

 
​លោក ហែ​ន ភារៈ ដែល​យក​រឿងរ៉ាវ​ពិត​ខ្លួន មក​តែង​និពន្ធ​ជា​សៀវភៅ​«​ស្ទឹង​ស្រែង​ទី​ដែល​ខ្ញុំ​ចងចាំ​» នេះ គឺ​ក្នុង​គោលបំណង​អប់រំ​យុវជន ឱ្យ​យល់ និង​ស្គា​ល់ពី​តម្លៃ​នៃ​ជីវិត ទោះបីជា​កើតមក​ក្រ​ជួប​ការលំបាក ឬ​ជីវិត​ស្ថិតនៅក្នុង​ស្ថានភាព​វឹកវ​រ និង​បរិស្ថាន​មិនល្អ​ក្តី ពោលគឺ​ត្រូវ​ចេះ​ប្រឹងប្រែង​តស៊ូ​ជម្នះ នូវ​ឧបសគ្គ​ទាំងនេះ​។ ម្យ៉ាង​វិញ​លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ ដែល​ឆ្លៀតពេល​សរសេរ​សៀវភៅ ក្រៅពី​ព្យាបាល​ជំងឺ​នេះ ក៏​ចង់យក​មេរៀន​ជីវិត​របស់ខ្លួន និង​ពលរដ្ឋ​ដទៃ ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​សង្គ្រាម​នោះ អប់រំ​ឱ្យ​យុវជន​ជំនាន់​ក្រោយ បានដឹង​ពី​ភាព​អត់ធ្មត់ ស៊ូទ្រាំ​នឹង​ភាពលំបាក​នៃ​ការរស់នៅ​ក្នុង​របប​ខ្មែរក្រហម​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃនេះ​។​
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ អ្នកឯកទេស​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ដុះ​សាច់ និង​អាលែកហ្ស៊ី ដូចតទៅ​៖



 
​ក្រៅពី​សរសេរ​សៀវភៅ​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​នេះ លោក​វេជ្ជបណ្ឌិត​រូបនេះ ក៏​គ្រោង​រៀបចំ​ចងក្រង​សៀវភៅ ដែល​និយាយ​អំពី​សុខភាព និង​សម្រស់​ផងដែរ ដើម្បី​អប់រំ​យុវជន​ឱ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការថែរក្សា​សុខភាព និង​សម្រស់ ខណៈដែល​បណ្ដា​ប្រទេស​លើ​ពិភពលោក​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ បើតាម​លោក ហែ​ន ភារៈ សុខភាព និង​សម្រស់ ត្រូវបាន​ពិភពលោក​ឱ្យ​តម្លៃ​ថា ជា​ផ្នែក​មួយ​នៃ​ការទំនាក់ទំនង​ការងារ និង​ជីវិត​រស់នៅ ដ៏​ល្អប្រសើរ​ទៀតផង​៕

Tag:
 ហែ​ន ភារៈ​
  និពន្ធ​
  ប្រលោមលោក
© រក្សាសិទ្ធិដោយ thmeythmey.com