ពីនេះ ពីនោះ
«ស្តុក»សរសេរជាជើងព្យញ្ជនៈ«ត» មានន័យខុសពី«ស្ដុក»សរសេរជាជើងព្យញ្ជនៈ«ដ»
× ភាសាខ្មែរមានលក្ខណៈពិសេសត្រង់ថា ជើងព្យញ្ជនៈ«ត»សរសេរដូចគ្នានឹងជើងព្យញ្ជនៈ«ដ» ដែរ។ ដោយឡែកជើងព្យញ្ជនៈដទៃទៀតសរសេរខុសគ្នាដែលមិនបង្កលក្ខណៈពិបាកចំណាំនោះទេ។
ពាក្យដែលសរសេរដោយជើងព្យញ្ជនៈ«ត»ផង និងជើងព្យញ្ជនៈ«ដ»ផង នោះមានពាក្យ «ស្តុក»។ «ស្តុក»សរសេរជាជើងព្យញ្ជនៈ«ត» មានន័យខុសពីជើងព្យញ្ជនៈ«ដ»។ «ស្តុក»សរសេរជាជើងព្យញ្ជនៈ«ត» មានន័យថា ចំនួនទំនិញដែលតម្កល់ទុកបម្រុងលក់,គំនរទំនិញផ្សេងៗ ដែលនៅសល់ តម្កល់ទុកក្នុងឃ្លាំង, ក្នុងផ្សារ។ «ស្តុក»សរសេរជាភាសាអង់គ្លេស Stock។
ចំពោះ«ស្ដុក»សរសេរជាជើងព្យញ្ជនៈ«ដ»មានថ្នាក់ពាក្យជាគុណសព្ទ មានន័័យថា ដែលមានទំហំ មានទម្ងន់ មានកម្រាស់មាំមួន ឬក្រាស់ក្រួន, ទ្រុបទ្រុល ។ «ស្តុក» ប្រើជាមួយពាក្យ«ស្តម្ភ» ក្លាយជាពាក្យ ស្តុកស្តម្ភ អ្នកដែលមានទ្រព្យច្រើន។
មានពាក្យដទៃទៀតដែលសរសេរជាជើងព្យញ្ជនៈ«ត»ផង និងជើងព្យញ្ជនៈ«ដ»ផង នោះមានពាក្យ «ផ្តិល»៕
© រក្សាសិទ្ធិដោយ thmeythmey.com