ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើសិនជា​បា​យស​យើង​មិនអាច​ញ៉ាំ​បាន តើ​មាន​អ្វី​អាច​ជំនួស​បាន​ទៅ​?
29, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បា​យស​ធម្មតា​គឺជា​អាហារ​ប្រចាំថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​យើង​ខ្វះ​មិនបាន​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ដែល​ត្រូវ​តម​បាយ​បែបនេះ អាច​នឹង​ពិបាក​ក្នុង​ការរក​អ្វី​ជំនួស​ណាស់​។ រឿងនេះ​កើតឡើង​ជាពិសេស​សម្រាប់​អ្នក​ដែល​កំពុងតែ​ព្យាយាម​សម្រក​ទម្ងន់ ឬ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​


 
​ហេតុ​ដូច្នេះហើយ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​អាហារ​មួយចំនួន​ដែល​ត្រូវបាន​គេ​រកឃើញថា អាច​ជំនួស​ការ​ញ៉ាំ​បា​យស​ធម្មតា​បាន​៖
 
​ផ្កា​ខាត់ណា​
 
​តើ​អ្នកមាន​ដឹង​ទេ​ថា អ្នក​ហាត់​កី​ឡាយ​ករាង​សមសួន​ភាគច្រើន និង​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាច​ទទួលបាន​ប្រយោជន៍​យ៉ាងច្រើន​ពី​ការ​ញ៉ាំ​ផ្កា​ខាត់ណា​ពណ៌​ស​ជា​បាយ​ដែរ​ទេ​? អ្វីដែល​ល្អ​ចំពោះ​ផ្កា​ខាត់ណា​នោះ​គឺថា វា​មាន​លក្ខណៈ​ដូចគ្នា​នឹង​រឿង​ពិត​មួយ​ដែល​អាច​ប្រើ​ដូចជា​បាយ​ដើម្បី​ទទួលទាន​បាន ហើយ​អាច​ញ៉ាំ​ជាមួយ​ប្រេង​ផ្តល់​សុខភាព​ថែមទៀត​។ 
 
​ប្រូ​ខូ​លី​
 
​ក្រៅពី​ផ្កា​ខាត់ណា​ពណ៌ អ្នក​ក៏​អាច​ប្រើប្រាស់​ប្រូ​ខូ​លី​ដើម្បី​ជំនួស​ការ​ញ៉ាំ​បា​យស​បានដែរ​។ ដំណើរ​ការណ៍​នៃ​ការប្តូរ​ប្រូ​ខូ​លី​មកជា​បាយ​ញ៉ាំ​វិញ​នោះ​គឺ​មិន​ខុសគ្នា​នឹង​ការ​ញ៉ាំ​ផ្កា​ខាត់ណា​ទេ​។ ប៉ុន្តែ​អ្វីដែល​ខុសគ្នា​នោះ រូបរាង​របស់​ប្រូ​ខូ​លី​គឺ​អត់​ស​ដូច​ផ្កា​ខាត់ណា​ឡើយ​។ 
 
​ដំឡូងជ្វា​

​គ្រប់គ្នា​ដឹង​ច្បាស់​នូវ​ការពិត​មួយ​ថា ដំឡូងជ្វា​ផ្តល់​សុខភាព​ជាង​ដំឡូងបារាំង​ពណ៌​ស​។ តើ​អ្នកមាន​ដឹងថា ដំឡូងជ្វា​ក៏​អាច​ប្រើ​ជំនួស​ការ​ញ៉ាំ​បា​យស​បានដែរ​ទេ​? អ្វីដែល​អ្នក​គួរតែ​ធ្វើ​នោះ គ្រាន់តែ​បកសំបក​វា​ចេញ ហើយ​កាត់​ជា​ដុំ​តូចៗ​គឺអាច​ញ៉ាំ​ជំនួស​បាយ​បាន​ហើយ​ក្រោយពី​ស្ងោ​ឆ្អិន​រួច​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com