ជាតិ
សង្គមជាតិ
ផ្លូវជាតិលេខ៤ ម្តុំជ្រោះពេជ្រនិល ត្រូវបិទបណ្តោះអាសន្ន ក្រោយរថយន្តដឹកប្រេងបុកជាមួយរថយន្តដឹកទំនិញ
28, Aug 2019 , 12:09 pm        
រូបភាព
សកម្មភាពអាជ្ញាធរ សម្អាតប្រេងលើផ្លូវជាតិលេខ៤ ម្តុំជ្រោះពេជ្រនិល (រូបពីហ្វេសប៊ុករបស់លោក គួច ចំរើន)
សកម្មភាពអាជ្ញាធរ សម្អាតប្រេងលើផ្លូវជាតិលេខ៤ ម្តុំជ្រោះពេជ្រនិល (រូបពីហ្វេសប៊ុករបស់លោក គួច ចំរើន)
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ផ្តល់ដំណឹងថា លើផ្លូវជាតិលេខ៤ ត្រង់គីឡូ១០២ និង១០៣ (ម្តុំជ្រោះពេជ្រនិល) នៃខេត្តកំពង់ស្ពឺ នៅតែបន្តកកស្ទះ ដែលតម្រូវឲ្យពន្យារពេលយូរថែមទៀតក្នុងការធ្វើចរាចរណ៍ ដើម្បីអាជ្ញាធរដោះស្រាយ។ តាមរយៈសារលើទំព័រហ្វេសប៊ុក លោក បានអំពាវនាវថា៖«សូមបងប្អូនដែលនឹងចរាចរណ៍នៅផ្លូវជាតិលេខ៤ រកផ្លូវវាង ដូចជា ផ្លូវជាតិលេខ៣ ឬ ផ្លូវណាដែលអាចបញ្ចៀសចរាចរណ៍រួច»។



ការកកស្ទះចរាចរណ៍ គឺដោយសារតែមានគ្រោះថ្នាក់ចរាណ៍មួយកើតឡើង តាំងពីម៉ោង៧ព្រឹកមក នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ដោយរថយន្ដដឹកប្រេងខ្មៅរបស់ក្រុមហ៊ុន PTT បុកជាមួយរថយន្តដឹកទំនិញ នៅចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ (ម្តុំជ្រោះពេជ្រនិល)។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យរថយន្ដធ្លាក់ពីលើផ្លូវ ហើយរថយន្តដឹកប្រេង បានធ្លាយប្រេងខ្មៅចេញមកពេញផ្លូវ។ អាជ្ញាធរ កំពង់សម្អាតប្រេងលើដងផ្លូវនោះ៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com