កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន​៖ ក្រោ​ន ថា​យ​ហ្គឺ​រ​ត្រូវការ​ឈ្នះ ខណៈ​បឹងកេត វិសាខា ទាមទារ​ស្មើ ដើម្បី​ធានា​កៅអី​ទៅ​វគ្គ​បន្ត​
28, Aug 2019 , 2:26 pm        
រូបភាព
ដោយ:
​ក្រោយ​បរាជ័យ​នៅ​ជើង​ទី​១​បាន​បង្ខំ​ឲ្យ​ភ្នំពេញ​ក្រោ​ន និង​អង្គ​រថា​យ​ហ្គឺ​រ ត្រូវធ្វើ​យ៉ាងណា​យកឈ្នះ​គូប្រកួត​នា​ជំនួប​ជើង​ទី​២​ឲ្យ​បាន​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ ចំណែក​ក្រុម​បឹងកេត និង​វិសាខា​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ក្នុងការ​ធានា​កៅអី​ទៅ​វគ្គ​បន្ត​។

 
​ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន R.S.N ទទួល​ស្វាគមន៍​ភ្ញៀវ​ក្រសួងការពារជាតិ សម្រាប់​ជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៨ សីហា​នេះ​។ ក្រោ​ន ត្រូវ​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ យកឈ្នះ​ក្រសួងការពារជាតិ​ឲ្យ​លើស​មួយ​គ្រាប់ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ការទាមទារ​នេះ ធ្វើឡើង​ក្រោយ​ពួកគេ​ចាញ់​ក្រសួង​ការពារ ១-០ នៅ​ជើង​ទី​១​លើ​ទឹកដី​ស្តា​ត​ចាស់​។​
 
​នៅ​ម៉ោង​៦​ល្ងាច​នេះដែរ អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ប្រឈម​ជាមួយ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​បានធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​លើក​ទឹកដី​ខ្លួន​ជាមួយ​បរាជ័យ ២-០​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ត្រូវ​ធ្វើការ​ធ្ងន់​នៅថ្ងៃនេះ ដោយ​ពួកគេ​ទាមទារ​ត្រូវ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ឲ្យ​លើសពីរ​គ្រាប់ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ ជ័យជម្នះ​នៅ​ជើង​ទី​១ ធ្វើ​ឲ្យ​ក្រុម​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​លេង​ដោយ​ទំនុកចិត្ត ព្រោះ​ពួកគេ​ទាមទារ​ត្រឹម​ស្មើ ឬ​បិត​កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​លើសពី​១​គ្រាប់​ប៉ុណ្ណោះ​។ 
 
​នៅ​ថ្ងៃ​ពុធ​នេះដែរ បឹងកេត​និង​វិសាខា​ត្រូវការ​ទប់​ត្រឹម​ស្មើ​ប៉ុណ្ណោះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ បឹងកេត ដែល​យកឈ្នះ ២-០ ក្នុង​ទឹកដី​នៅ​ជើង​ទី​១ ត្រូវ​ទៅ​ជួប​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​វិសាខា ដែលមាន​ប្រៀប ៤-២ នៅ​ជើង​ទី​១ ត្រូវ​ទៅ​ជួប​គីរីវង់​សុខ​សែន​ជ័យ​នៅ​ខេត្តតាកែវ​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ដូចគ្នា​៕ 


សកម្មភាពប្រកួតរបស់ភ្នំពេញក្រោន និងវិសាខា, រូបភាពពី CNCC 

Tag:
 Hun Sen Cup 2019
  បឹងកេត វិសាខា ព្រះខ័ន​រាជ​ស្វាយរៀង ទ័ព អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com