ជាតិ
សង្គមជាតិ
ចិន​១៥០​នាក់ ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា ក្រោយ​ប្រព្រឹត្ត​អំពើ​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​
28, Aug 2019 , 9:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
រូបភាពពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជូន​ជនជាតិ​ចិន​១៥០​នាក់ ចេញពី​កម្ពុជា នៅ​ថ្ងៃទី​២៨​សីហា ឆ្នាំ​២០១៩ ដោយសារតែ​ពួកគេ រួមគ្នា​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ហៅថា Voice over Internet Protocol (VoIP)​។


 
​ជន​ជាតិចិន​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​បាន​នាពេល​កន្លងមក ដោយ​ក្នុងនោះ សមត្ថកិច្ច ចាប់បាន​១៨​នាក់ នៅ​ខេត្តកំពង់ស្ពឺ និង ចាប់បាន​១៣២​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។ ចំណោម​ជនជាតិ​ទាំង​១៥០​នាក់​នោះ មាន​ស្រី​១២​នាក់​៕ 

Tag:
 ជនជាតិ​ចិន​
  VOIP
© រក្សាសិទ្ធិដោយ thmeythmey.com