ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា នៅតែមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda ដែលមានលោក Felix Dalmas ជាគ្រូបង្វឹក សម្រាប់ការប្រកួតជម្រុះ FIFA World Cup 2022 ដំណាក់កាលដំបូង។ ក្នុងបញ្ជីឈ្មោះទាំង៣៥រូប ដែលបង្ហាញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃនេះ ក៏ពុំមានវត្តមានរបស់កីឡាករ ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន ដែរ។ អ្នកចាំទីជើងចាស់ ស៊ូ យ៉ាទី បានស្ថិតក្នុងជម្រើសសាជាថ្មី ក្រោយអវត្តមានក្នុងការប្រកួតដំណាក់កាលទី១។
បញ្ជីឈ្មោះក្រុមកីឡាករទាំង៣៥រូប ដែលត្រូវប្រមូលផ្តុំដំណាក់កាលទី១រួមមាន៖ គួច សុកុម្ភៈ, គួច ដានី, ស៊ូ យ៉ាទី, រ៉ឹង ប៊ុនហៀង, កែវ សុខផេង, សឿយ វិសាល, សុះ ស៊ូហាណា, អ៊ន ចាន់ប៉ូលីន, សេត រ៉ស៊ីប, ទេស សម្បតិ្ត, លី វ៉ាហេទ, ជា វេសលី, ណារ៉ុង កក្កដា, កាន់ ពិសាល, សាវែង សំណាង, សឿត បារាំង, ម៉ៅ ពិសិដ្ឋ, យ៉ើ សាហ្វី, យ៉ើ មូស្លីម, ឃៀង ម៉េងហ៊ួ, ហូយ ផល្លីន, សារ៉េត គ្រីយ៉ា, សួន សុវណ្ណ, ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខសិលា, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត់, អ៊ិន សូដាវីឌ, ទៀត គឹមហេង, សាន គឹមហេង, ស៊ិន កក្កដា, ឈង់ ប៊ុនណាត, សៀង ចន្ធា និង ដាវ នីម៕