ជាតិ
​​​ន​យោ​បាយ​ជាតិ​
មួយឆ្នាំ​នៃ​ការ​បំព​ញ​ការងារ ឧ​ត្ត​ម​ក្រុមប្រឹក្សា ទទួលបាន​ការគាំទ្រ​ពី​នាយករដ្ឋមន្ត្រី​
28, Aug 2019 , 11:19 am        
រូបភាព
នាយករដ្ឋមន្រ្តី ប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
នាយករដ្ឋមន្រ្តី ប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
 ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ការគាំទ្រ​ចំពោះ​ការបំពេញ​ការងា​រយៈពេល​មួយឆ្នាំ​មកនេះ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។ នេះ​បើតាម​លោក ឈឹម ផល​វរុណ អគ្គលេខាធិការ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។

 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ស្តីពី​ការបំពេញ​ការងា​រយៈពេល​មួយឆ្នាំ​របស់​ក្រុមប្រឹក្សា​នេះ​។ លោក ឈឹម ផល​វរុណ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រៅពី​គាំទ្រ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ថែមទៀត ក្នុង​ការបន្ត​ភារកិច្ច​របស់​ពួកគេ​។ 
 
​អគ្គលេខាធិការ​រូបនេះ បញ្ជាក់​ពី​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដូច្នេះ​ថា​៖«[​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​] រួមចំណែក​ដាស់តឿន​មន្ត្រី និង រួមចំណែក​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​ប្រព័ន្ធយុត្តិធម៌​»​។ 
 
​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ត្រូវបាន​បង្កើតឡើង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ហើយ​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ គឺជា​គណបក្ស​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត តែ​មិនបាន​អាសនៈ​។ សម្តេចនាយក​រដ្ឋមន្ត្រី ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​នេះ​៕ 
 

Tag:
 ហ៊ុន សែន​
  ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​
© រក្សាសិទ្ធិដោយ thmeythmey.com