ជាតិ
សង្គមជាតិ
សម្តេច ស ខេង៖ កុំចាត់ទុកគេរិះគន់ ថាសុទ្ធតែអាក្រក់ ហើយចាត់ទុកគេលើកជើងថាសុទ្ធតែល្អ
29, Aug 2019 , 10:00 am        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនស្អប់ការរិះគន់ឡើយ។ សម្តេច យល់ថា ការរិះគន់ខ្លះ គឺល្អសម្រាប់រដ្ឋាភិបាល បើការរិះគន់នោះ ត្រឹមត្រូវនិងជាការពិត។



ធ្វើជាអធិបតីក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការ-សង្គមស៊ីវិលលើកទី៣ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេចរដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«យើង មានទស្សនៈឲ្យទូលាយ។ កុំឲ្យថា ហ៊េ! យោបល់ គេរិះគន់ ចាត់ទុកថាយោបល់អាក្រក់ យោបល់ គេសរសើរ គេលើកជើង ចាត់ទុកថាយោបល់ល្អ មិនមែនទេ ខ្ញុំអត់យល់អ៊ីចឹងទេ។ យោបល់ល្អ ប្រែមកថា យោបល់ដែលមានប្រយោជន៍ មិនមែនមានប្រយោជន៍តែលើកជើងយើងទេ...»។

ក្នុងវេទិកានោះ រដ្ឋមន្រ្តីមហាផ្ទៃ សង្ឃឹមថា ភាគីរដ្ឋាភិបាល នឹងទទួលបានមតិល្អៗពីអង្គការ-សង្គមស៊ីវិល៕

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com