អន្តរជាតិ
សមយុទ្ធ​នាវា​ថ្មី​រវាង​អាមេរិក​និង​អាស៊ាន​ជាការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​
29, Aug 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ សមយុទ្ធនាវានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិចដែលមានការចូលរួមពីជប៉ុន និងសហរដ្ឋអាមេរិក។
រូបឯកសារ៖ សមយុទ្ធនាវានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិចដែលមានការចូលរួមពីជប៉ុន និងសហរដ្ឋអាមេរិក។
ដោយ: VOA
​សហរដ្ឋអាមេរិក​និង​សមាជិក​១០​ប្រទេស​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន នឹងធ្វើ​សមយុទ្ធ​នាវា​រួមគ្នា​លើក​ទី​១​នៅ​ជិត​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​។ សមយុទ្ធ​នេះ​ត្រូវគេ​រំពឹង​នឹងមាន​រយៈពេល​៥​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២ ខែកញ្ញា​ទៅ​។​

 
​ប្រទេស​ថៃ​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សមយុទ្ធ​នាវា​នៅពេលដែល​ខ្លួន​ធ្វើជា​ប្រធាន​សមាគម​អាស៊ាន​នៅ​ឆ្នាំនេះ បាន​បដិសេធថា សមយុទ្ធ​នាវា​នេះ​ជា​វិធានការ​ទប់ទល់​នឹង​ការ​ខំប្រឹងប្រែង​កាន់តែខ្លាំង​ឡើង​របស់​ចិន​ដើម្បី​ត្រួតត្រា​ផ្ទៃ​ទឹក​ដែល​ប្រកួតប្រជែង​គ្នា​ដ៏​ក្តៅគគុក​នោះ​។​
 
​លោក Thaksaphon Namhon ប្រធាន​កិច្ចប្រតិបត្តិការ​និង​ការ​ស៊ើបការណ៍​សម្ងាត់​កាង​នាវា​យាមល្បាត​របស់​ថៃ បាន​ប្រាប់ VOA ថា «​មិនមាន​អ្វី​ទាក់ទិន​នឹង​ប្រទេស​ចិន​ទេ​»​។​
 
​ក្រុមអ្នកវិភាគ​និយាយថា ក៏ប៉ុន្តែ​ការ​កាត់​ផ្លូវទឹក​រវាង​វៀតណាម​ខាងត្បូង​និង​ច្រក​សមុទ្រ​ម៉ា​ឡា​កា ជា​ផ្លូវដង្ហើម​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​រវាង​មហាសមុទ្រ​ឥណ្ឌា​និង​ប៉ាស៊ីហ្វិក ពួកគេ​នឹង​បញ្ជូន​សារ​ដ៏​ច្បាស់ក្រឡែត​ទៅកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា អាស៊ាន​អាចធ្វើ​ដៃគូ​ជាមួយ​ប្រទេស​ណា​ដែល​ខ្លួន​ចូលចិត្ត​។ ហើយ​ការណ៍​នេះ​អាច​បន្ថយ​ការតានតឹង​ដែល​កំពុង​កើនឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ អ្នកវិភាគ​ខ្លះ​និយាយថា សមយុទ្ធ​នាវា​នេះ​ជួយ​ធ្វើ​ឲ្យ​មានការ​ពិនិត្យមើល​ម​ហិ​ច្ឆិ​តា​របស់​ចិន​។​
 
​លោក S. Rajaratnam ជា​អ្នកស្រាវជ្រាវ​ខាង​សន្តិសុខ​នាវាចរណ៍​នៅឯ​សាលា​សិក្សា​អន្តរជាតិ​ក្នុងប្រទេស​សឹង្ហ​បុរី បាន​និយាយថា «​នៅ​ទីបញ្ចប់ សមយុទ្ធ​នេះ​ទាំងមូល​ជាការ​បង្ហាញថា អ្នកដឹង​ទេ​ថា មាន​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ការហោះហើរ​កាត់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ជាការ​ពិត​សំខាន់​ជាងគេ​គឺថា ប្រទេស​នៅក្នុង​សមាគម​អាស៊ាន​ឬ​ប្រទេស​ដែល​នៅតាម​បណ្តោយ​ឆ្នេ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពួកគេ​មាន​សិទ្ធិ​និង​សេរីភាព​ដើម្បី​ជ្រើសរើស​នរណា​ដែល​ពួកគេ​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ ហើយដោយ​គ្មាន​សម្ពាធ​មកពី​ប្រទេស​ណាមួយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com