ជាតិ
ក្រសួង កែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ចប់​ហើយ និង​កំពុង​បូក​ពិន្ទុ​
29, Aug 2019 , 12:19 pm        
រូបភាព
រូបពីក្រសួងអប់រំ
រូបពីក្រសួងអប់រំ
​ដំណើរការ​កំណែ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ត្រូវបាន​បញ្ចប់ បន្ទាប់ពី​បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​។ ដំណើរការ​បន្ទាប់ គឺ​ការ​បូក​និង​ស្រង់​ពិន្ទុ​ដោយ​កំ​ព្យូ​ទ័​រ​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ហ៊ុ​ករ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​។

 
​ដំណើរការ​កំណែ​នៅ​មណ្ឌល​កំណែ​ទាំង​១០​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន ហើយ​មិនមាន​ភាពមិនប្រក្រតី​ណាមួយ​កើត​ឡើយ​។ លទ្ធផល​ប្រឡង នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ចំណែកឯ​តាម​បណ្ដាល​ខេត្ត​នានា នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​។ 
​សូមបញ្ជាក់ថា បេក្ខជន​ប្រឡង មាន​ជាង​១,១​សែន​នាក់ (​ស្រី​ជាង​៦​ម៉ឺន​នាក់​)​។ បេក្ខជន ដែល​អវត្តមាន មាន​ជិត​២​ពាន់​នាក់ (​ស្រី​ជិត​៧​រយ​នាក់​)៕ 
 

Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com