ជាតិ
បទសម្ភាសន៍
ព័ត៍មានសុខភាព
បញ្ហាហ្ស៊ែន បរិស្ថាន និងការបរិភោគអាហារផ្អាប់ ជាមូលហេតុនៃ​ជំងឺ​អាលែកហ្ស៊ី ​!
30, Aug 2019 , 9:30 am        
រូបភាព
ភ្នំពេញ​៖ បញ្ហា​ជំងឺ​អាលែកហ្ស៊ី បណ្ដាលមកពី​មូលហេតុ​អ្វី​? បញ្ហា​អាលែកហ្ស៊ី បណ្ដាលមកពី​កត្តា​៣​សំខាន់ៗ គឺ​កត្តា​ហ្ស៊ែ​ន​ពី​កំណើត បរិស្ថាន និង​ទម្លាប់​របស់​មនុស្ស​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ​អ្នកឯកទេស​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ដុះ​សាច់ និង​អាលែកហ្ស៊ី​។​


 
​លោក ហែ​ន ភារៈ បាន​និយាយថា បញ្ហា​ហ្ស៊ែ​ន​ដែលមាន​ផ្ទុក​ជំងឺ​អាលែកហ្ស៊ី​ពី​កំណើត​នោះ គឺ​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​មនុស្ស ដែល​ធ្វើឱ្យ​ពួកគេ​ងាយ​ប្រឈមមុខ​នឹង​បញ្ហា​នេះ ពោលគឺ​គេ​ប្រើប្រាស់​ផលិតផល​រក្សា​ស្បែក ឬ​ញាំ​អាហារ​អ្វី​ក៏ដោយ ក៏​អាច​ជួ​បញ្ហា​ជំងឺ​អាលែកហ្ស៊ី​។ 
 
​ចំណែក​បញ្ហា​បរិស្ថាន​វិញ លោក ហែ​ន ភារៈ បាន​ពន្យល់ថា ទីជម្រក​រស់នៅ​កខ្វក់ កន្លែង​មាន​ការដ្ឋាន​សំណង់ ឬ​កន្លែង​ចិញ្ចឹមសត្វ ជាពិសេស​ក​ទីតាំង​ប្រឡាយ​លូ និង​សំរាម​ជាដើម គឺ​សុទ្ធតែ​សម្បូរ​ទៅដោយ​ពពួកសត្វ​ល្អិត និង​មេរោគ ដែល​អាច​រសាត់​តាម​ខ្យល់​មក​ទុំ​លើ​ស្បែក​នោះ ក៏​ជា​ដើមចម​នៃ​បញ្ហា​អាលែកហ្ស៊ី​ដែរ​។ បើតាម​លោក ហែ​ន ភារៈ បញ្ហា​ទម្លាប់​របស់​មនុស្ស ក៏បង្ក​ឱ្យមាន​ជំងឺ​អាលែកហ្ស៊ី​ដែរ​។ ទម្លាប់​របស់​មនុស្ស​នេះ គឺ​លោក​វេជ្ជបណ្ឌិត​រូបនេះ ចង់​សំដៅ​ទៅលើ​ការបរិភោគ​អាហារ​ផ្អាប់ ដូចជា​ប្រហុក ផ្អក ឬ​ម៉ាំ​ជាដើម ជាពិសេស​ការប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក និង​សុខភាព​។​ល​។​
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ អ្នកឯកទេស​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ដុះ​សាច់ និង​អាលែកហ្ស៊ី ដូចតទៅ​៖




​ត្រង់ចំណុច​នេះ លោក ហែ​ន ភារៈ បាន​លម្អិត​បន្ថែមថា ពពួក​មេរោគ​ដែលនាំឱ្យ​មាន​បញ្ហា​អា​លែ​ហ្ស៊ី គឺ​មកពី​ការប្រើប្រាស់ ឬ​ប៉ះពាល់​អ្វីមួយ ដែលមាន​សារធាតុ​គីមី ហើយ​បង្កឱ្យមាន​ការ​រលាក ឬ​ឡើងក​ន្តួ​ល​រមាស់ រហូត​មាន​បញ្ហា​ស្បែក​។ បើតាម​លោក ភារៈ ការ​រលាក ឬ​រលាត់ស្បែក​នេះ វា​ក៏បង្ក​ឱ្យ​ពពួក​មេរោគ​ម្យ៉ាង ដែល​គេ​ហៅ​ជា​ភាសា​ឯកទេស​ពេទ្យ​ថា «Dust Smile» កើតឡើង​ដែរ​។ ពពួក​មេរោគ​នេះ វា​ស៊ី​ស្បែក​រលាក ឬ​រលាត់​របស់​មនុស្ស​ហើយ វា​ក៏​បញ្ចេញ​ទឹកមាត់ និង​លាមក​របស់​វា ដែល​គេ​ហៅថា «Dropping» ចេញមក ហើយ​បង្កឱ្យមាន​ជំងឺ​អាលែកហ្ស៊ី​តែម្ដង​។ 
អត្ថបទទាក់ទង
 
​តែ​យ៉ាងណា​លោក​វេជ្ជបណ្ឌិត ហែ​ន ភារៈ បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​ដែល​កើតមាន​ជំងឺ​អាលែកហ្ស៊ី ពី​កំណើត ដោយសារ​បញ្ហា​ហ្ស៊ែ​ន​នៃ​តំណពូជ​នោះ គឺ​ព្យាបាល​មិន​ងាយ​ជាសះស្បើយ​នោះទេ ពោលគឺ​ក្រោយ​ការព្យាបាល​រយៈពេល​៣​ទៅ​៤ ខែ​នោះ ជំងឺ​អាលែកហ្ស៊ី​នេះ នឹង​កើតមាន​ឡើងវិញ​។ ចំណែក​អ្នកមាន​បញ្ហា​អាលែកហ្ស៊ី ដោយសារ​ការបរិភោគ​អាហារ ឬ​ប្រើប្រាស់​ផលិតផល​មិនសូវមាន​គុណភាព​នោះ ត្រូវបាន​លោក ភារៈ អះអាងថា អាច​ព្យាបាល​ជា​ស្បះ​ស្បើយ​៕ 

Tag:
 ហែ​ន ភារៈ​
  ជំងឺ​សើ​ស្បែក​
  អាលែកហ្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com