កីឡាជាតិ
ជាតិ
​វ័យ​ត្រឹម​១៦​ឆ្នាំ យុវជន​ថ្នាល បួន​ចាន់ ថា​រ៉ាត់ ឈ្នះ​មេដាយប្រាក់​ពិភពលោក​២​ឆ្នាំ​ជាប់​គ្នា​
30, Aug 2019 , 3:41 pm        
រូបភាព
​ប៊ុលហ្គារី​៖ បួន​ចាន់ ថា​រ៉ាត់ កំពុង​ក្លាយជា​ធនធាន​កីឡាករ​ដ៏​សំខាន់​ម្នាក់​ក្នុង​កីឡា​តេ​ក្វាន់​ដូ ITF របស់​កម្ពុជា ដោយ​យុវជន​មាន​វ័យ​ត្រឹម​១៦​ឆ្នាំ​រូបនេះ ទទួលបាន​មេដាយប្រាក់​ពិភពលោក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ពី​ព្រឹត្តិការណ៍ Taekwon-do ITF World Champion​។



 
​នា​ការប្រកួត​ក្នុង​វិញ្ញាសា Junior អាយុ​១៦-១៧​ឆ្នាំ ក្រោម​ទម្ងន់​៤៥​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍ World Championship នៅ​ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ថា​រ៉ាត់ បាន​យកឈ្នះ​ណេ​ប៉ាល់ Gaha Mohan និង​កីឡាករ​កា​ហ្សា​ក់​ស្ថាន Zhanbulatov Sandybek ក្នុង​លទ្ធផល ៤-០ ដូចគ្នា ប៉ុន្តែ​ចាញ់​កីឡាករ​អ៊ុយ​ក្រែ​ន Dehtiare Vladyslav នា​ជំនួប​ដណ្តើម​មេដាយមាស​។​
 
​សម្រាប់​វិញ្ញាសា​នេះ កីឡាករ​អ៊ុយ​ក្រែ​ន Dehtiarenko Vladyslav បាន​មេដាយមាស រី​ឯថា​រ៉ាត់ បាន​មេដាយប្រាក់​។ មេដាយសំរិទ្ធ​ស្ទួន បាន​លើ​កីឡាករ កីឡាករ​កា​ហ្សា​ក់​ស្ថាន Zhanbulatov Sandybek និង​កីឡាករ​រុស្ស៊ី Poimaov Anatolii​។​

 
 
​សម្រាប់ ថា​រ៉ាត់ នេះ​ជាការ​ដណ្តើមបាន​មេដាយប្រាក់​កម្រិត​ពិភពលោក​លើក​ទី​២​របស់គេ បន្ទាប់ពី​សម្រេចបាន​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៨ ដែល​រៀបចំ​នៅ​ទីក្រុង Minsk ប្រទេស​បេឡា​រុស នា​អំឡុង​ខែសីហា​ដូចគ្នា​។ នៅពេលនោះ កីឡាករ​រុស្ស៊ី Suleymanov Rinat បាន​មេដាយមាស បួន​ចាន់ ថា​រ៉ាត់ បាន​មេដាយប្រាក់ រីឯ​កីឡាករ​ក្រិ​ក Zilakos Petros និង​កីឡាករ​អ៊ុយ​ក្រែ​ន Dehtiarenko Vladyslav បាន​មេដាយ​សំរឹទ្ធ​ស្ទួន​៕ (​រាយការណ៍​បន្ថែម​ដោយ អ៊ឹង ចំរើន​)
 
​សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)​។       
 






Tag:
 ​តេ​ក្វាន់​ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com