ជាតិ
ពីនេះ ពីនោះ
ប្រើខុសគ្នាបែបណារវាងពាក្យ «ធន ធន់ និង ធុន»?
× «ធន,ធន់ និងធុន» ជាសទិសសូរ(ពាក្យខុសគ្នា តែមានសូរស្រដៀងគ្នា ឬដូចគ្នា)។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ន័យខុសគ្នានៃពាក្យទាំងបីនេះ។
«ធន» ជានាមសព្ទ សម្រាប់ប្រើជាមួយពាក្យ «ធាន» សម្គាល់លើទ្រព្យសម្បត្តិ ធនធាន។ ធនធានធម្មជាតិ, ធនធានរ៉ែ ។ល។ រីឯ «ធន់» ជាកិរិយាសព្ទ មានន័យថា ទ្រាំ អត់ធ្មត់, ស៊ូ។
ធន់ជំងឺ, ធន់ក្តៅ, ធន់ត្រជាក់, គាត់ប្រើឲ្យធ្វើការងារធ្ងន់ណាស់ ខ្ញុំមិនអាចធន់នឹងការងារនោះបានទេ។
ចំណែកឯ«ធុន»វិញ មានន័យថា ជាពាក្យផ្សំគ្នាដែលមានកំណើតជាមួយគ្នា។ ដូចជា ចានមួយធុន កែវមួយធុន។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com