ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សៀង គឹមហ៊ុន អតីត​សហការី​សម្តេច ហ៊ុន សែន​កាល​នៅ​ក្រសួងការបរទេស ទទួលមរណភាព
30, Aug 2019 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សៀង គឹមហ៊ុន ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​សហការី​ដ៏​ជិតស្និទ្ធ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី នា​អំឡុង​ពេលដែល​សម្តេច​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​នា​អំឡុង​ទសវត្សរ៍ ទី​៨០ បានទទួល​មរណភាព​ក្នុង​អាយុ​៨៣​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ដោយ​រាគា​ពាធ​។ នេះ​បើតាម​អះអាង​របស់​ក្រុមគ្រួសារ​សព​។​



អត្ថបទទាក់ទង


​លោក សៀង គឹមហ៊ុន ជា​មន្ត្រី​ម្នាក់​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​កាលពី​អំឡុង​ឆ្នាំ​២០១៦​ថា សម្តេច​មិនដែល​បំភ្លេច​យុទ្ធ​មិត្ត​ណា​នោះឡើយ​។​ជាមួយគ្នានេះ សម្តេច​បាន​ថ្លែង​នូវ​ការសោកស្តាយ និង​អភ័យទោស​ជាមួយនិង​វិប្បដិសារី ចំពោះ​ជន​រូប​ណា ដែល​សម្តេច បាន​ថ្លោះធ្លោយ ដោយ​ពុំបាន​ជិតស្និទ្ធ និង​រួម​ដោះស្រាយ​ជាមួយគ្នា  ជាក់ស្ដែង​ដូចជា លោក សៀង គឹមហ៊ុន សហការី​ការងារ កិច្ចការបរទេស​រប​ស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានរួម​ការតស៊ូ នៅ​ទសវត្ស ៨០ ដែល​សម្តេច​ទើបតែ​រកឃើញ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ លោក សៀង គឹមហ៊ុន គឺជា​បងប្រុស​បង្កើតរ​ប​ស់លោក សៀង តារា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពីមុន​របប​ខ្មែរក្រហម​។ លោក សៀង តារា បានទទួល​មរណភាព​ក្នុង​អាយុ​៧២​ឆ្នាំ កាលពី​ឆ្នាំ​២០១៧​នៅ​សហរដ្ឋអាមេរិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com