កីឡាជាតិ
ជាតិ
លោក Leong Vai Meng លើកពីគុណសម្បត្តិលោក កែវ រ៉េមី សម្រាប់តួនាទីអនុប្រធាន ITF ពិភពលោក លោក Leong Vai Meng អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក
× លោក Leong Vai Meng អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោកមកពីប្រទេសហ្គ្រោអង់ឡង់ (Greenland) បានពន្យល់ពីហេតុផល ដែលសមាជិកនៃគណៈកម្មាការនាយកនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក សម្រេចជ្រើសរើស លោក កែវ រ៉េមី ឲ្យជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក។
លោក Leong Vai Meng លើកឡើងថា លោក កែវ រ៉េមី ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក ដោយសារតែគុណសម្បត្តិផ្ទាល់ខ្លួន។ លោកជាបុគ្គល ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានបទពិសោធជាច្រើនឆ្នាំជាមួយកីឡានេះ ហើយសព្វថ្ងៃនេះ លោកក្លាយជាគ្រូ Master ដែលមានបច្ចេកទេសខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះ លោកជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ប្រចាំអាស៊ីអាគ្នេយ៍ និងនៅកម្ពុជា។ សម្រាប់ការងារក្នុងជួររាជរដ្ឋាភិបាលលោក ជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាដែលស្និទ្ធិជាមួយរដ្ឋាភិបាលកម្ពុជា។ កត្តាទាំងនេះហើយ ដែលជួយលោកទទួលបានតំណែងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក ដែលមានអាណត្តិ៤ឆ្នាំ៕
Tag:
តេក្វាន់ដូ ITF
កែវ រ៉េមី
Leong Vai Meng
© រក្សាសិទ្ធិដោយ thmeythmey.com