ជាតិ
សង្គមជាតិ
តុលាកា កោះហៅ​រដ្ឋលេខាធិការ​ម្នាក់ រឿង​ផ្តល់​ដី​រដ្ឋ​ជិត​១​ម៉ឺន​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន
31, Aug 2019 , 10:59 am        
រូបភាព
លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម
លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម
​សាលាដំបូង​ខេត្តមណ្ឌលគិរី បានចេញ​ដីកា​កោះហៅ​លោក ចាន់ សា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ ជុំវិញ​ករណី​ផ្តល់​ដី​ជិត​១​ម៉ឺន​ហិកតា ដល់​ក្រុមហ៊ុន​ឯកជន​មួយ​។​


 
​លិខិតអញ្ជើញ ដែល​ចេញ​នៅ​ថ្ងៃទី ២៧ ខែសីហា ដោយ លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា លោក ចាន់ សា​វុ​ឌ្ឍ ត្រូវ​ចូលខ្លួន​បំ​ភ្លី​ជុំវិញ​ការអនុញ្ញាត​ជំហាន​ទី​១ នូវ​ដីធ្លី​១០០០ ហិកតា ក្នុង​អនុតំបន់ I, ២០០០ ហិកតា ក្នុង​អនុតំបន់ II, ២០០០ ហិកតា ក្នុង​អនុតំបន់ III, ២០០០ ហិកតា ក្នុង​អនុតំបន់ IV និង ២៧៤១ ហិកតា ក្នុង​អនុតំបន់ V ឲ្យ​ទៅ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី​៕
 
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com