កីឡាជាតិ
ជាតិ
លោក ហ៊ឹម រី​ដា ឈ្នះ​មេដាយ​សំរឹទ្ធ​តេ​ក្វាន់​ដូ ITF ពិភពលោក​នៅ​ប៊ុលហ្គារី​
31, Aug 2019 , 12:19 pm        
រូបភាព
​ប៊ុលហ្គារី​៖ លោក ហ៊ឹម រី​ដា អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF កម្ពុជា ទទួលបាន​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​បំបែក​ក្តា​រវ័យ​ចំណាស់ កាលពី​ថ្ងៃទី​៣០ ខែសីហា  ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ពិភពលោក Taekwondo ITF World Champion នៅ​ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​។ សម្រាប់​វិញ្ញាសា​បំបែក​ក្ដារ​វ័យ​ចំណាស់​នេះ កីឡាករ​ប្រទេស ឆែក បាន​មេដាយមាស និង​កីឡាករ​ប្រទេស ក្រិច បាន​មេដាយប្រាក់​។



 
 
​សរុប​មកទល់ពេលនេះ កម្ពុជា​ឈ្នះ​មេដាយមាស​១ ដោយ​កីឡាករ ប៉ាល់ ជីវ័ន លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​។ មេដាយ​សំរឹទ្ធ​ជា​ក្រុម​១ លើ​វិញ្ញាសា​សំដែង​ជា​ក្រុម​សម្រេចបាន​ដោយ​កីឡាករ​ថ្នាល បួន​ចាន់ ថា​រ៉ាត់​, សុភ័ក្ត្រ ចន្ទ​ឧ​ត្ត​ម​, ម៉េ​ត សុខ​មាន និង វឿ​ង វណ្ណៈ និង​មេដាយ​សំរឹទ្ធ​១ ដោយ​កីឡាករ ហ៊ឹម រី​ដា​។ ចំណែកឯ​មេដាយប្រាក់​ជា​ក្រុម ទទួលបាន​ដោយ​កីឡាករ បួន​ចាន់ ថា​រ៉ាត់ លើ​វិញ្ញាសា Junior អាយុ​១៦-១៧​ឆ្នាំ ក្រោម​ទម្ងន់​៤៥​គីឡូក្រាម និង​មេដាយប្រាក់​១​ទៀត លើ​វិញ្ញាសា​ប្រកួត​បច្ចេកទេស​ពិសេស (Special Technique) ជា​ក្រុម ពី​ព្រឹត្តិការណ៍ ITF Taekwondo World Championship នៅ​ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​៕ 



Tag:
 តេ​ក្វាន់​ដូ ITF
  ហ៊ឹម រី​ដា​
  ITF Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com