ជាតិ
ពីនេះ ពីនោះ
ពាក្យខ្លះ ដែលមានជើង «ខ» និងជើង «ស» នៅខាងចុង អាចមានន័យដូចគ្នា
× ជើងអក្សរ «ខ» ដែលនៅខាងចុងនៃពាក្យមួយចំនួន អាចផ្លាស់ប្តូរទៅជាជើងអក្សរ «ស» ក៏បាន។ អត្ថន័យ មិនប្រែប្រួលឡើយ ទោះជាពាក្យនោះ បញ្ចប់ដោយជើង «ខ» ឬ ជើង «ស»។
ពាក្យទាំងនោះ មានដូចជា អភិរក្ខ ឬ អភិរក្ស, រួមរក្ខ ឬ រួមរក្ស, អារក្ខទេវតា ឬ អារក្សទេវតា, បក្ខ ឬ បក្ស, លក្ខណ៍ ឬ លក្សណ៍, ទុរ្ភិក្ខ ឬ ទុរ្ភិក្ស ។ល។
ទោះពាក្យខាងលើនេះ អាចសរសេរបានពីរយ៉ាង ពោលគឺ មួយ ដាក់ ជើង «ខ» នៅខាងចុង ហើយមួយទៀត ដាក់ជើង «ស» នៅខាងចុង ក៏ដោយ ក៏មិនមានអត្ថន័យខុសគ្នាដែរ។ ជាក់ស្តែង ពាក្យ អភិរក្ខ ឬ អភិរក្ស មានន័យថា «រក្សាដោយប្រយ័ត្ន»។ ពាក្យ អភិរក្ខ ឬ អភិរក្ស មិនអាចមានអត្ថន័យផ្សេងពីគ្នា ព្រោះតែការផ្លាស់ប្តូរជើងអក្សរ នៅខាងចុងនោះទេ។
ការបកស្រាយនេះ គឺយកវចនានុក្រមរបស់សម្តេច ជួន ណាត ជាគោល៕
© រក្សាសិទ្ធិដោយ thmeythmey.com