ជាតិ
សង្គមជាតិ
បាក់​ច្រាំង​ទន្លេមេគង្គ ២​កន្លែង នៅ​ស្រុក​មុខកំពូល តែ​មិន​ប៉ះពាល់​ផ្ទះសម្បែង​
31, Aug 2019 , 6:19 pm        
រូបភាព
រូបភាពពី​ក្រសួងធនធានទឹក និង​ឧតុនិយម
រូបភាពពី​ក្រសួងធនធានទឹក និង​ឧតុនិយម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែសីហា  មាន​ករណី​បាក់​ច្រាំងទន្លេ​ដល់​ទៅ​២​កន្លែង​ផ្សេងគ្នា នៅ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។  តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចំណុច​ទី ១ ច្រាំងទន្លេ​បាក់ នៅក្នុង​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ជិត​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ដែលមាន​ប្រវែង​ទទឹង ៥​ម៉ែត្រ និង​បណ្ដោយ ៣០​ម៉ែត្រ​។ រីឯ​មួយកន្លែង​ទៀត ស្ថិតនៅ នៅ​ក្នុងភូមិ​ស្វាយជ្រុំ ដោយ​ច្រាំងទន្លេ​បាន​បាក់​ប្រវែង ទទឹង ១០​ម៉ែត្រ និង​បណ្ដោយ ៣៥​ម៉ែត្រ​។

 
​យ៉ាងណាក៏ដោយ​ករណី​បាក់​ច្រាំងទន្លេ​ទាំង​២​កន្លែង​នេះ មិនបាន​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង ទ្រព្យសម្បត្តិ និង​ជីវិត​ពលរដ្ឋ​ឡើយ​។ នេះ​បើតាម​អភិបាលស្រុក​មុខកំពូល​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ លោក​អភិបាលស្រុក​ឲ្យ​ដឹង​ទៀតថា ការបាក់​ច្រាំងទន្លេ​នេះ​តែង​កើតមាន​ជា​រៀងរាល់ឆ្នាំ នៅពេលដែល​ទឹកទន្លេ​ហក់​ឡើង​ម្តងៗ ហើយ​អាជ្ញាធរ បាន​ទប់ស្កាត់ និង​ការពារ កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​ទន្លេ​ផងដែរ​។​


រូបភាពពី​ក្រសួងធនធានទឹក និង​ឧតុនិយម 

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហក់​ឡើង​នូវ​ទឹកទន្លេ ដែល​បណ្តាលមកពី​ព្យុះ ប៉ូ​ឌុល ដែល​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នានា មាន​ភ្លៀង​ធ្លាក់ ចាប់ពី​ថ្ងៃទី​២៨ ខែសីហា ដល់​ថ្ងៃទី​០៣ ខែកញ្ញា​៕  


​រូបភាពពី​ក្រសួងធនធានទឹក និង​ឧតុនិយម

Tag:
 បាក់​ដី​
 ​ភ្លៀង​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com