ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​?
01, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ក្នុងចំណោម​អ័រម៉ូន​ទាំងអស់ អ័រម៉ូន​ដែល​ឧស្សាហ៍​ធ្វើ​ឲ្យ​ស្បែក​ទទួលរង​ការបំផ្លាញ ឆាប់​ជ្រីវជ្រួញ ហើយ​ងាយ​នឹង​កើតមុន គឺ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​?  ហើយ​ការ​ទទួលទាន​អាហារ​ត្រូវ​ប្រភេទ គឺមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​រក្សាបាន​នូវ​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​ចង់ឱ្យ​អ័រម៉ូន​មាន​តុល្យភាព​ហើយ​ផ្ដល់​សុខភាព​ល្អ​ដល់​ស្បែក ៖
 
១. គ្រាប់​អាល់​ម៉ុ​ន​
 
​គ្រាប់​ធញ្ញជាតិ​មួយ​នេះ គឺ​ផ្ដល់​ផល​ល្អ​មែនទែន​ចំពោះ​សុខភាព​ស្បែក​។ គ្រាប់​អាល់​ម៉ុ​ន​បង្កើន​អ័រម៉ូន adiponectic ដែល​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិតនៅ​កម្រិត​អប្បបរមា​មួយ​។ ស្ថានភាព​នេះ​នាំ​ឲ្យ​កម្រិត​នៃ​អ័រម៉ូន​បុរស​អង់​ដ្រូ​ហ្សែ​ន​ថយចុះ​។ ការស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញ​ផងដែរ​ថា ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន​បុរស​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ស្បែក​ស្ងួត និង​ស្ដើង​។ អ្នកជំនាញ​ធ្វើការ​ណែនាំ​ឲ្យ​ទទួលទាន​គ្រាប់​អាល់​ម៉ុ​ន​ចំនួន ១១ គ្រាប់​ជាប្រចាំ ដើម្បី​រក្សាបាន​នូវ​សុខភាព​ស្បែក​ល្អប្រសើរ និង​ជៀស​ផុតពី​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។​
 
២. ផ្លែ​បឺ​រ​
 
​ផ្លែ​បឺ​រ គឺមាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​អាចជួយ​ក្នុងការ​ផលិត​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ចាំបាច់​នៅពេល​សំយោគ​អ័រម៉ូន​។ ការ​សំយោគ​អ័រម៉ូន គឺ​ធ្វើ​ឲ្យ​ចរន្តឈាម​រត់​មាន​ភាពល្អប្រសើរ ហើយ​បញ្ចេញ​អ័រម៉ូន​ផ្សេងៗ និង​រក្សាបាន​នូវ​ស្បែក​ដែលមាន​សុខភាព​ល្អ​ទន់​រលោង​។ ជាតិ​ខ្លាញ់​ដែលមាន​នៅក្នុង​ផ្លែ​បឺ​រ ក៏​ជួយ​រក្សា​សំណើម​នៃ​ស្បែក​, ពង្រឹង​ស្រទាប់​ស្ដើង​នៃ​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​មើលទៅ​ស្រស់ស្អាត​មានជីវិត​។​
 
៣. ត្រី​សាល​ម៉ុ​ន​
 
​ត្រី​សាល​ម៉ុ​ន​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​បេះដូង និង​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ល្អប្រសើរ​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន​ផងដែរ​។ ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​ណាស់​ក្នុង​ដំណើរការ​សំយោគ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​អ័រម៉ូន​។ លើសពីនេះទៅទៀត​នោះ គឺ​ការ​ទទួលទាន​ត្រី​សាល​ម៉ុ​ន​អាច​ផ្ដល់​ភាព​ធូរស្បើយ​ចំពោះ​បញ្ហា​ជំងឺ​សើរ​ស្បែក​មួយចំនួន​ដូចជា រោគ​មុន និង​ជំងឺ​តាអក បាន​ដោយ​ត្រី​នេះ​មាន​ឥទ្ធិពល​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​។​
 
៤. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​
 
​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត គឺមាន​ផ្ទុក​នូវ​ប្រភេទ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ផលិត​អ័រម៉ូន​។ ហើយ​ជាមួយនឹង​ការផលិត​អ័រម៉ូន​នេះ ស្បែក​នឹង​ប្រែជា​កាន់តែ​ទន់​រលោង​បែប​ធម្មជាតិ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ស៊ុត​ឲ្យ​បាន​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ​។​
 
៥. ផ្កា​ខាត់ណា​ខៀវ​
 
​ផ្កា​ខាត់ណា​ខៀវ គឺមាន​ផ្ទុក​នូវ​សមាសធាតុ​ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​ថ្លើម​ចំពោះ​ការរំលាយ​អាហារ​នៃ​អរ​ម៉ូ​ន​អ៊ឺ​ស្ត្រូ​ជែ​ន​។ ចំពោះ​មនុស្ស​ស្រី អ័រម៉ូន​អឺ​ស្ត្រូ​សែន គឺ​ចាំបាច់​ណាស់​ក៏​ព្រោះ​បង្កើន​កម្រិត​នៃ​ស្រទាប់​កូ​ឡា​ជែ​ន​។ ស្រទាប់​កូ​ឡា​ជែ​ន គឺជា​អ្វីដែល​អនុញ្ញាត​ឲ្យ​ស្បែក​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ ហើយ​តឹង​ណែន​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com