កំណាព្យ
ជាតិ
រុក្ខ​សីមា​ដ៏​រឹងមាំ​!
01, Sep 2019 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ


បទ គោ​ព័ទ្ធ​ស្នឹង​
 
-​រៀបរាប់​ភ្ជាប់​រឿង​សឿង​តាម​ចាស់​
​ចាស់​ចែង​ច្បាស់​ណាស់​ប្រយោជន៍​ត្នោត​
​ត្នោត​មានតម្លៃ​គួរ​ឲ្យ​កោត​
​កោត​គួរ​ណាស់​ផ្តោត​ផ្តួចផ្តើម​ដាំ​។​
 
-​ដាំ​ជា​សីមា​ថាថាង​ថែ​
​ថែ​ដី​កេរ​ខ្មែរ​ត​សិប​ឆ្នាំ​
​ឆ្នាំនេះ​បើសិន​យើង​ចាប់​ដាំ​
​ដាំ​ម្ភៃ​សាម​ឆ្នាំ​ប្រើការ​បាន​។​
 
-​បានជា​រនាំង​រាំង​ឃាំង​ខណ្ឌ​
​ខណ្ឌ​ច្បាស់​ជាក់ស្បាន់​ដៅ​ដិត​ដាន​
​ដាន​ដៅ​ដែនដី​យ៉ាង​ល្អិត​ល្អាន​
​ល្អាន​ត​សន្តាន​បាន​ឥត​ល្អៀង​។​
 
-​ល្អៀង​ល្អាន​បាន​ត្នោត​តំណាង​ខ្មែរ​
​ខ្មែរ​ដាំ​មើលថែ​ត្នោត​តរៀង​
​រៀងរៀប​រុក្ខា​ជា​ព្រំ​ព្រៀង​
​ព្រៀង​ព្រម​ល្មម​ផ្ទៀងផ្ទាត់​ថ្ងៃក្រោយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com