ជាតិ
មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​បណ្ដាលមកពី​ការប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ភ្នែក ពីថ្ងៃ​ទី​៩-១៣​កញ្ញា​
01, Sep 2019 , 10:59 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត
រូបភាពពី​ហ្វេសប៊ុក​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត
​ភ្នំពេញ​៖ ផ្នែក​ចក្ខុរោគ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សហការ​ជាមួយ​គ្រូពេទ្យ​មកពី​ប្រទេស​អូស្ត្រាលី នឹង​ផ្ដល់ជូន​ការពិនិត្យ និង​ព្យាបាល​ជំងឺ ដែល​បណ្ដាលមកពី​ការប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ភ្នែក ចាប់ពី​ថ្ងៃទី ៩-១៣ ខែកញ្ញា​ខាងមុខនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​


 
​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ភ្នែក​បណ្ដាលមកពី​ការប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ភ្នែក ដូចជា ការបាត់បង់​គំហើញ​ដោយ​មិនដឹង​មូលហេតុ ឬ​ក្រោយ​ការប៉ះទង្គិច​ក្បាល​, ការបាត់បង់​ផ្នែក​ណាមួយ​នៃ​ការមើលឃើញ​, ភ្នែក​ស្រលៀង​, ត្របក់ភ្នែក​ធ្លាក់ចុះ ឬ​ទាញ​ឡើង​ទៅលើ ឬ​ញាក់​ខុសធម្មតា អាចមក​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ការពិនិត្យ និង​ព្យាបាល​ជំងឺ​នេះ មាន​រយៈពេល ៥​ថ្ងៃ ពីថ្ងៃ​ទី ៩-១៣ ខែកញ្ញា ឆ្នាំ​២០១៩៕
 

Tag:
 សុខភាព​
 ​ពិនិត្យ​
 ​ភ្នែក​
  មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
© រក្សាសិទ្ធិដោយ thmeythmey.com