ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការៈព្រមាន​ដែល​បញ្ជាក់ថា អ្នក​កំពុង​តែមាន​ជំងឺផ្លូវចិត្ត​ហើយ​
02, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​កំណត់ថា អាកប្បកិរិយា​បង្កបញ្ហា​របស់​កូន គឺជា​ផ្នែក​មួយ​នៃ​ការ​ធំធាត់ ឬ​ជា​អាកា​រៈ​នៃ​បញ្ហា​ផ្លូវចិត្ត អាចជា​រឿង​មួយ​ពិបាក​ណាស់​។ ឪពុកម្តាយ​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ​ខាង​ផ្លូវចិត្ត​បើសិនជា​អាកា​រៈ​របស់​កូន​កើតឡើង​ច្រើន​សប្តាហ៍​ឡើងទៅ និង​រំខាន​ដល់​ជីវិត​រស់នៅ​របស់គេ​ប្រចាំថ្ងៃ​។


 
​យ៉ាងណា​ម៉ិ​ញ អា​ការៈព្រមាន​នៃ​ជំងឺផ្លូវចិត្ត​អាចមាន​លក្ខណៈ​ដូចខាងក្រោម​នេះ​៖
 
•​ ​មិនសូវ​ចាប់អារម្មណ៍​លើ​រឿង​ជាច្រើន​ដែល​គេ​ធ្លាប់តែ​ចូលចិត្ត​
•​ ​ខ្សោយកម្លាំង​
•​ ​គេង​ច្រើនពេក ឬ​តិចពេក​
•​ ​ធ្វើ​រឿង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​
•​ ​ជក់បារី ផឹក​គ្រឿង​ស្រវឹង ឬ​លេង​ថ្នាំ​
•​ ​ហាត់ប្រាណ​ប្រាណ​ច្រើនពេក ឬ​ញ៉ាំ​អាហារ​ច្រើនពេក​
•​ ​ចេះតែមាន​គំនិត​ចង់​សម្លាប់ខ្លួន​
•​ ​ចេះតែធ្វើ​រឿង​ដែលមាន​ការប្រឈមមុខ ឬ​បំផ្លាញ​អ្វីមួយ​ទាក់ទង​នឹង​ខ្លួនឯង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com