​ឧតុនិយម​៖ ភ្លៀង​ធ្លា​ក់នៅ​ពាយ័ព្យ ជួរ​ភ្នំ​ដងរែក និង​ឦសាន ឯ​តំបន់​សមុទ្រ​អាចមាន​រលក​ខ្លាំង​
ជាតិ
​ឧតុនិយម​៖ ភ្លៀង​ធ្លា​ក់នៅ​ពាយ័ព្យ ជួរ​ភ្នំ​ដងរែក និង​ឦសាន ឯ​តំបន់​សមុទ្រ​អាចមាន​រលក​ខ្លាំង​
02, Sep 2019 , 12:23 pm        
រូបភាព
ភ្នំពេញ​៖ ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នៅ​ថៃ ឡាវ និង​វៀតណាម រួមទាំង​ការកកើត​នូវ​វិ​សម្ពាធ (TD) រហូតដល់​ទៅ​ពីរ​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​ជះឥទ្ធិពល​ដល់​លក្ខខណ្ឌ​អាកាសធាតុ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​២ ខែកញ្ញា​។​



​ចាប់ពី​ថ្ងៃទី​៣-៩ ខែកញ្ញា​នេះ ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​នៅតាម​បណ្ដា​ខេត្ត​នានា​។ បាតុភូត​ដែល​បង្ករ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នេះ មាននៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​, ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក​, ខ្ពង់រាប​ឦសាន​ដែលមាន​ព្រំ​ប្រទេស​ជាប់​វៀតណាម​។​

​ដូចគ្នា​ផងដែរ សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​សមុទ្រ ពិសេស​កោះកុង និង​ព្រះសីហនុ​។ ក្រៅពី​ការធ្លាក់​ភ្លៀង​ច្រើន ផ្ទៃសមុទ្រ​នៅ​បណ្តា​ខេត្ត​ទាំងនេះ នឹងមាន​ខ្យល់ និង​រលក​ខ្លាំង ពិសេស​ចន្លោះ​ពីថ្ងៃ​ទី​៤ ដល់ទី​៧ ខែកញ្ញា​។​

​រីឯ​បណ្តា​ខេត្ត​ភាគ​ខាងក្រោម ក៏​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ផងដែរ​៕


Tag:
 ឧតុនិយម
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com