ជាតិ
រថយន្ត
កង់​បី​ឥណ្ឌា​ជិត ១០ ម៉ាក កំពុង​ប្រកួតប្រជែង​គ្នា​នៅ​ទីផ្សារ​កម្ពុជា​
02, Sep 2019 , 7:39 pm        
រូបភាព
​នៅ​កម្ពុ​ជាមាន​ប្រភេទ​កង់​បី​ឥណ្ឌា​ជាច្រើន ជិត​១០​ម៉ាក​ឯណោះ ដែល​កំពុង​ប្រកួតប្រជែង​គ្នា​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ម៉ាក​កង់​បី​ទាំងនោះ​មានដូចជា​ម៉ាក BAJAJ, PIAGGIO, TVS, ANGKOR, ATUL និង STAR8 ជាដើម​។ លោក ណុប សុភាព អ្នកបើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ម៉ាក ATUL បាន​ប្រាប់ នាយ​យ៉ាន​នៃ​សារព័ត៌មាន​ថ្មីៗ​ថា គាត់​ជ្រើសរើស​កង់​បី​ឥណ្ឌា ATUL ព្រោះតែ​គាត់​ស្រឡាញ់ លោក​មិនបាន​ថ្លឹងថ្លែង​ពី​តម្លៃ​ជាមួយ​ម៉ាក​ផ្សេង​ឡើយ​។ បើតាម​លោក សុភាព កង់​បី​ម៉ាក​ផ្សេង​ក៏មាន​តម្លៃ និង​មុខងារ​ប្រហាក់ប្រហែលគ្នា​ដែរ​។



 
​ក្នុងចំណោម​ត្រីចក្រយានយន្ដ​ដឹក​អ្នកដំណើរ ៦​ម៉ាក នៅ​ប្រទេស​ខ្មែរ ATUL ស្ថិតនៅ​លំដាប់​លេខ​៤ ដែលមាន​ភាព​ពេញនិយម​ជាងគេ​នៅក្នុង​ទីផ្សារ​កម្ពុជា​។  ក្រុមហ៊ុន​ខ្មែរ​មូ​យ​ដែល​ទទួលបាន​សិទ្ធិ​ចែក​លក់ ATUL នៅ​ប្រទេស​កម្ពុជា​ផ្ដាច់មុខ​គេ មាន​លក់​កង់​បី​ដឹក​អ្នកដំណើរ ៤​ម៉ូ​ឌែ​ល (ATUL Spare) និង​ដឹកទំនិញ ១​ម៉ូ​ឌែ​ល (ATUL Gemini)​។​















© រក្សាសិទ្ធិដោយ thmeythmey.com