រថយន្ត
អន្តរជាតិ
បុរសវេលស៍ម្នាក់ត្រូវពិន័យដោយសារដឹករថយន្តមួយទៀតនៅលើដំបូល
× លោក Glyndwr Wyn Hughes ជនជាតិវេលស៍អាយុ៥១ឆ្នាំ ត្រូវបានកាមេរ៉ាថតឃើញថា លោកបានបើករថយន្ត ដោយដាក់រថយន្តមួយទៀតនៅលើដំបូល នៅតំបន់ឧស្សាហកម្មមួយក្នុងក្រុង Aberystwyth តាំងពីចុងខែមីនា មក។
តាមរូបភាពវីដេអូដែលផ្សាយដោយ ITV លោក Hughes បានបើករថយន្តម៉ាក Volkswagen Passat ដោយដាក់រថយន្តម៉ាក Skoda Octavia មួយទៀតនៅលើដំបូល នាវេលាម៉ោង១០ព្រឹកនៅមណ្ឌលឧស្សាហកម្ម Glan yr Afon។ តុលាការក្រុង Aberystwyth បានបញ្ជាក់ថា ទង្វើបែបនេះ អាចឈានដល់ការបង្កគ្រោះថ្នាក់ និងរបួសស្នាមដែលមិននឹកស្មានដល់។
លោក Hughes ត្រូវបានពិន័យដោយការដក៣ពិន្ទុនៅលើបណ្ណបើកបររបស់ខ្លួន រួមទាំងទឹកប្រាក់សរុបប្រមាណ១៩៥ផោន (ជិត២៤០ដុល្លារអាមេរិក) ផងដែរ។
ទាក់ទងករណីនេះ មន្ត្រីប៉ូលិសប្រចាំតំបន់ Dyfed-Powys បានបញ្ជាក់នៅក្នុង Twitter របស់ខ្លួនថា ទោះបីជាគេមិនអាចរំកិលរថយន្តទីពីរដោយ ប៉ុន្តែទង្វើដូចលោក Hughes មិនត្រូវមានអ្នកយកគំរូតាមនោះឡើយ ដោយមានតែរថយន្តជំនាញ ឬរថយន្តស្ទួចប៉ុណ្ណោះ ដែលអាចធ្វើទៅបាន និងមានសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com