កីឡាអន្តរជាតិ
អន្តរជាតិ
UCL ឈរ​លេខ​១ ក្នុងចំណោម​ព្រឹត្តិការណ៍​កីឡា​ទាំង​១០ ដែល​ចំណាយលុយ​ច្រើន​បំផុត​
02, Sep 2019 , 10:19 pm        
រូបភាព
​លោកអ្នក​ពិតជា​បានដឹងថា​មាន​កីឡា​ច្រើន​ប្រភេទ​នៅលើ​ពិភពលោក ដែល​យើង​បាន​ស្គាល់​តាមរយៈ​ការផ្សាយ​តាម​កញ្ចក់​ទូរ​ទ្សន៍ និង​តាម​ការផ្សព្វផ្សាយ​ក្នុង​វេ​ប​សាយ​ព័ត៌មាន​ផ្សេងៗ​។ យ៉ាងណា​ក៏មាន​ប្រភេទ​កីឡា​ខ្លះ​ដែល​មនុស្ស​ក្នុង​តំបន់​មួយចំនួន​មិន​ធ្លាប់​ស្គាល់​ផងដែរ ស្របពេល​កីឡា​នោះ​កំពុង​ពេញនិយម​យ៉ាងខ្លាំង​សម្រាប់​ប្រទេស​ដទៃទៀត​។​


 
​ជាមួយគ្នានេះដែរ​កីឡា​មួយចំនួន​ដែលមាន​គេ​ស្គាល់​ស្ទើរ​ពេញ​ពិភពលោក​ដូចជា បាល់ទាត់ បាល់ទាត់ ប្រណាំង​រថយន្ត ប្រណាំង​ម៉ូតូ វាយ​កូន​បាល់ ហែល​ទឹក ជាដើម​នោះ មិនមាន​អ្នកដឹង​ច្បាស់​ថា​ត្រូវបាន​ចំណាយ​ប្រាក់​រាប់រយ​លាន​ដើម្បី​ដំណើរការ​វា​ក្នុង​មួយ​រដូវ​កាលៗ​នោះទេ​។​
 
​ថ្ងៃនេះ​យើង​នឹង​បង្ហាញ​លោកអ្នក​ឲ្យ​ដឹង​ពី​ព្រឹត្តិការណ៍​កីឡា​ទាំង​១០ ដែល​ចំណាយលុយ​យ៉ាងច្រើន​ស​ន្ទឹ​ក​ជាងគេ​បំផុត​លើ​លោក​ដែល​គិត​ត្រឹម​ចុងឆ្នាំ​២០១៩​។​
 
១- UEFA Champions League៖ ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​កីឡាបាល់ទាត់​លំដាប់​ទី​១​តំបន់​អឺរ៉ុប​បាន​ចំណាយ​ប្រាក់​សរុប​កាលពី​រដូវ​កាល ២០១៨/១៩ អស់​ចំនួន ២,២៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​ប្រាក់​ដ៏​ច្រើន​នេះ​ត្រូវបាន​ចំណាយ​ជា​ពីរ​ផ្នែក​ផ្សេងគ្នា ដោយ​ក្នុងនោះ​ប្រាក់​៦០​ភាគរយ ត្រូវ​ចំណាយ​លើ​ក្រុម​ទាំង​៣២ ចាប់តាំងពី​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ចំណាយ​រយៈពេល​៩​ខែ​។ ចំណែក​៤០​ភាគរយ ត្រូវ​ចំណាយ​លើ​សិទ្ធិ​ផ្សាយ​តាម​ទូរ​ទ្ស​សន៍​។ Liverpool ទទួលបាន​ប្រាក់ចំណូល​ចំនួន ១២៥​លាន​ដុល្លារ​ពី​ព្រឹត្តិការណ៍​នេះ​ក្នុងនាម​ជា​ម្ចាស់​ជើងឯក ។​


 
២- Formula one៖ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក ឬ​កាំជ្រួច​លើ​ផ្ទៃរាប ត្រូវបាន​គេ​ជឿ​ង​ជាក់​ថា នឹង​កើន​ការចំណាយ​សរុប​រហូត​ដល់​ចំនួន​១​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​រដូវ​កាល​២០១៩​នេះ ខណៈ​កាលពី​ឆ្នាំមុន​ចំណាយ​អស់​៩២១​លាន​ដុល្លារ​។​
 
​ប្រាក់ ៩២១​លាន​ដុល្លារ គឺ​ត្រូវ​ចំណាយ​លើ​ក្រុម​ប្រណាំង​ទាំង​១០ ដែល​ក្នុង​១​ក្រុម​មាន​រថយន្ត​២​គ្រឿង និង​កីឡាករ​ប្រណាំង​២​រូប សម្រាប់​រដូវ​កាល​២០១៨​។​
 


៣- UEFA Europa League៖ ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​លំដាប់​ទី​២​អឺរ៉ុប ចំណាយ​ប្រាក់​សរុប​ចំនួន ៦២៩​លាន​ដុល្លារ​អេ​មេ​រិ​ក​កាលពី​រដូវ​កាល ២០១៨-១៩​។​



៤- FIFA World Cup៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិ​ព​ភ​លោក​នេះ បាន​ចំណាយលុយ​អត់ ៤០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី និង​រំពឹងថា​នឹង​ចំណាយ​៤៤០​លាន​ដុល្លារ​អាមេរិក សម្រាប់ World Cup នៅ​កាតា ឆ្នាំ​២០២២​។ កាលពី​ឆ្នាំ​២០១៤ ដែល​ប្រេ​ស៊ី​ល​ធ្វើ​ម្ចាស់ផ្ទះ​ចំណាយ​អស់ ៣៥៨​លាន​ដុល្លារ​។​



៥- World Series of Poker៖ ជា​ប្រភេទ​កីឡា​លេងបៀ​អាជីព ដែល​ធ្វើឡើង​ប្រចាំឆ្នាំ​នៅ​ក្រុង​ឡា​វេ​ហ្គា​ល រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក ជាមួយនឹង​ការចំណាយ​សរុប ៧៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​។ លោក John Cynn ជើងឯក​ឆ្នាំ​២០១៨​នេះ ទទួលបាន​ប្រាក់រង្វាន់​៨,៨០​លាន​ដុល្លារ​។​



៦- The World Series Championship៖ ការប្រកួត​លី​ក​កីឡា​បេ​ស្ប​ល (Baseball) ចំណាយ​ប្រាក់​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ អស់​ចំនួន ៦៦​លាន​ដុល្លារ​អាមេរិក​។​



៧- US Open៖ ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​លំដាប់​ពិភពលោក​ប្រចាំឆ្នាំ​ដែល​ធ្វើឡើង​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ចំណាយ​ថវិការ​អស់​៥៣​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​។​



៨- FedExCup Playoffs៖ ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោល​ក្របខណ្ឌ​អាជីព PGA TOUR ដែល​ធ្វើ​ឡើងលើ​ទឹកដី​អាមេរិក ជាមួយនឹង​ការចំណាយ ៣៥​លាន​ដុល្លារ​នៅ​រដូវ​កាល​២០១៨ ពោលគឺ​កើន​២​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧​។​



៩- Dubai World Cup៖ ព្រឹត្តិការណ៍​ប្រណាំងសេះ​លំដាប់​ពិភពលោក ដែលមាន​កីឡាករ​ប្រណាំង​សុទ្ធសឹង​ជា​មហាសេដ្ឋី​ចូលរួម បាន​ចំណាយ​ប្រាក់​សរុប​ចំនួន ៣៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​



១០- US Open Golf៖ ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោល​ក្របខណ្ឌ​អាជីព PGA TOUR ដែល​ធ្វើឡើង​នៅ​ទឹកដី​អាមេរិក បាន​ចំណាយ​ប្រាក់​ប្រមាណ ១២,៥០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​។​



Tag:
 The 10 Richest Sporting Events in the World
© រក្សាសិទ្ធិដោយ thmeythmey.com