ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ច្រាំងទន្លេនៅឃុំរកាកោងទី១ ស្រុកមុខកំពូល បន្តបាក់ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះអ្នកភូមិ
03, Sep 2019 ,
7:10 am
រូបភាព
ស្ត្រីម្នាក់បណ្តើរកង់នៅលើចំណុចច្រាំងទន្លេដែលបាក់ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល។ រូបថត ក្រសួងធនធានទឹក
×
ដោយ:
ភ្នំពេញ៖ ករណីបាក់ច្រាំងទន្លេ៣កន្លែង នៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បណ្តាលឲ្យប៉ះពាល់ដល់ផ្លូវភូមិ និងផ្ទះសម្បែងរបស់ពលរដ្ឋ។ នេះបើតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាល្ងាចថ្ងៃទី២ ខែកញ្ញា។
អ្នកភូមិ និងអាជ្ញាធរមូលដ្ឋាននាំគ្នារុះរើផ្ទះរបស់អ្នកភូមិម្នាក់ ដែលប្រឈមរងផលប៉ះពាល់ដោយការបាក់ច្រាំង។ រូបថត ក្រសួងធនធានទឹក
ចំណុចដែលបាក់នៅកន្លែង៣ផ្សេងគ្នានោះ ចំណុចទី១ ស្ថិតនៅភូមិពាម ដែលមានទំហំដីរអិលបាក់ ប្រវែងទទឹង៦ ម៉ែត្រ និងបណ្តោយប្រវែង១០ម៉ែត្រ ហើយប៉ះពាល់ដល់ផ្ទះមួយខ្នង។ ចំណុចទី២ ស្ថិតនៅ ក្នុងភូមិរកាកោង ដែលមានទំហំដីបាក់ប្រវែងទទឹង៦ម៉ែត្រ និងបណ្តោយ៦៥ម៉ែត្រ មិនមានការប៉ះពាល់ដល់ផ្ទះសម្បែងនោះទេ។ ចំណុចទី៣ ស្ថិតនៅក្នុងទំហំការបាក់ប្រវែងទទឹង៦ម៉ែត្រ និងបណ្តោយ៧៥ម៉ែត្រ ដែលបណ្តាលឲ្យប៉ះពាល់ផ្ទះ១ខ្នងផងដែរ។
ច្រាំងបន្តបាក់កាន់តែខ្លាំង រីឯទឹកទន្លេហក់ឡើងខ្ពស់ អាជ្ញាធរអំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្ន។ រូបថត ក្រសួងធនធានទឹក
ការបាក់ច្រាំងទន្លេនេះនៅតែបន្តកើតមាន ដែលប៉ះពាល់ដល់ផ្លូវភូមិ និងផ្ទះរបស់ពលរដ្ឋដែលរស់នៅក្បែរទន្លេ។ ទន្ទឹមគ្នាផងដែរ ក្រសួងធនធានទឹក និងឧតុនិយមក៏បានចេញសេចក្តីប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការហក់ឡើងនូវទឹកទន្លេ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាក់ច្រាំង
ភ្លៀង
ទន្លេ
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម