ជាតិ
នយោបាយជាតិ
កម្ពុជា-ម៉ាឡេស៊ី បំបាត់ការយកពន្ធត្រួតគ្នាលើប្រាក់ចំណូល និងបន្តសហការលើវិស័យទេសចរណ៍ ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក មហាធៀ មហាម៉ាត់
× កម្ពុជា-ម៉ាឡេស៊ី បានចុះហត្ថលេខាជាមួយគ្នាលើឯកសារពីរ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
ឯកសារទីមួយ គឺ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាលើប្រាក់ចំណូល ការគេចវេសពន្ធ និង ការចៀសវាងពន្ធ ដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា និង លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
ឯកសារទីពីរ គឺអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង លោក Saifuddin Abdullah។ © រក្សាសិទ្ធិដោយ thmeythmey.com