ជាតិ
កម្ពុជា នឹងរង​ឥទ្ធិពល​ព្យុះ​ពីរ​បន្ថែម បណ្ដាល​ឲ្យ​មាន​ខ្យល់​និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មួយចំនួន​
03, Sep 2019 , 11:59 am        
រូបភាព
រូបភាពពីក្រសួងធមធានទឹកនិងឧតុនិយម
រូបភាពពីក្រសួងធមធានទឹកនិងឧតុនិយម
​ព្យុះ​ពីរ​បន្ថែម ដែល​នឹង​កើតឡើង​ពីថ្ងៃ​ទី​៣-៩​កញ្ញា មានឈ្មោះ លីង​លីង  នៅ​ភាគ​ខាងកើត​ហ្វីលីពីន​ឆ្ពោះទៅ​ប្រទេស​កូរ៉េ ចំណែក​មួយទៀត​ឈ្មោះ កា​ហ្សី​គី ដែល​ទទួល​សម្ពាធ​ពី​ព្យុះ លីង​លីង បណ្តាល​ឲ្យ​មាន​ព្យុះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ព្យុះ​ទាំង​ពីនេះ នឹង​បង្កើន​សម្ពាធ​ឥទ្ធិ​ល​នៅ​តំបន់​ភាគ​ពាយព្យ ខ្ពង់រាប​ឦសាន និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នៅ​កម្ពុជា​។ ទន្ទឹមនេះ ឥទ្ធិពល​ព្យុះ នឹង​ងាក​ទៅ​កោះ​ហៃណាំ ឆ្ពោះទៅ​ហុងកុង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​។

 
​ការទទួល​រង​ពី​ព្យុះ​នេះ នឹង​បណ្ដាល​ឲ្យ​តំបន់​ភាគ​ពាយព្យ​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរ៉ែក ខ្ពង់រាប​ឦសាន​ជាប់​ប្រទេស​វៀតណាម បន្ត​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ដែល​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ដូចជា​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ បន្ត​មាន​ភ្លៀង​នៅក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន រួមទាំង​អាចមាន​ភ្លៀងខ្យល់​និង​រលក​បក់បោក​ខ្លាំង​នៅ​ផ្ទៃ​ទឹក​។ ទន្ទឹមនេះ បណ្តា​ខេត្ត​មួយចំនួនទៀត អាច​នឹងមាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​៕ 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com