កីឡាអន្តរជាតិ
អន្តរជាតិ
Best FIFA Player៖ Van Dijk, Messi និង Ronaldo ជាប់បេក្ខភាព៣រូបចុងក្រោយ
× ខ្សែការពារ Virgil van Dijk, Lionel Messi និង Cristiano Ronaldo បានបន្តជាប់ឈ្មោះក្នុងបញ្ជីឈ្មោះចុងក្រោយដើម្បីដណ្តើមពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំ (Best Fifa Football Awards 2019) របស់ FIFA បន្ទាប់ពីអ្នកទាំង៣ជាប់ក្នុងការប្រជែង UEFA Men's Player of the Year ដែលរៀបចំរបស់ UEFA រួចមក។
Van Dijk ខ្សែការពារឆ្នើមរបស់ Liverpool និងក្រុមជម្រើសជាតិហូឡង់ បានក្លាយជាម្ចាស់ពាន កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់អឺរ៉ុបប្រចាំរដូវាល ២០១៨-១៩ តាមរយៈការបោះឆ្នោតគាំទ្រនាំមុន Messi ខ្សែបម្រើក្រុម Barcelona និង Ronaldo ខ្សែប្រយុទ្ធ Juventus។
ដោយសារភាពលេចធ្លោនៅរដូវកាលមុន សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA នៅថ្ងៃទី២ ខែកញ្ញា ក៏បានប្រកាសអ្នកទាំងបីរូបនេះដដែល សម្រាប់បេក្ខភាព៣រូបចុងក្រោយក្នុងការប្រជែងពាន Best FIFA Player ឆ្នាំ២០១៩នេះ។
កាលពីឆ្នាំមុន Luka Modric ខ្សែបម្រើ Real Madrid ជាអ្នកគ្រងពាននេះដោយប្រជែងឈ្នះ Ronaldo និង Mohamed Salah។
កីឡាការិនីល្អបំផុត៣រូបចុងក្រោយ (Women's Player) មាន Lucy Bronze សញ្ជាតិអង់គ្លេស (Lyon), ខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Alex Morgan លេងឲ្យក្រុម Orlando Pride និងប្រធានក្រុមអាមេរិក Megan Rapinoe លេងឲ្យក្រុម Reign FC។
សម្រាប់តំណែងអ្នកចាត់ការល្អបំផុត (The Best Men’s Coach Award) គឺជាប់ឈ្មោះគ្រូមកពីក្របខណ្ឌ Premier League ទាំងអស់សម្រាប់បេក្ខភាព៣រូបចុងក្រោយ។ បេក្ខភាពទាំងបីរូបរួមមាន លោក Pep Guardiola អ្នកចាត់ការ Manchester City លោក Jurgen Klopp គ្រូ Liverpool និង គ្រូ Tottenham Hotspur លោក Mauricio Pochettino។
អ្នកចាត់ការទូទៅក្រុមនារីល្អបំផុត (Women's Coach) មានអ្នកស្រី Jill Ellis (USA), លោក Phil Neville (England) និងអ្នកស្រី Sarina Wiegman (Netherlands)
អ្នកចាំទីល្អបំផុត (Men's Goalkeeper) ៣រូបចុងក្រោយមានអ្នកចាំទីសញ្ជាតិប្រេស៊ីល២រូបរួមមាន Ederson របស់ Man City និង Alisson របស់ Liverpool រួមទាំងអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Andre ter Stegen របស់ Barcelona។
ពានគ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត (Puskas Award) មាន Lionel Messi (Barcelona), Juan Quintero (River Plate) និង Daniel Zsori (Debreceni)៕
© រក្សាសិទ្ធិដោយ thmeythmey.com