ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​-​ម៉ាឡេស៊ី សម្រេច​រួមគ្នា​ថា ត្រូវ​ពង្រឹង​វិស័យ​សន្តិសុខ​
03, Sep 2019 , 8:19 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន និង នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បណ្ឌិត មហា​ធៀ មហាម៉ាត់ ទទួលស្គាល់ថា  គម្រោង​គំរាមកំហែង​ផ្នែក​ភេរវកម្ម​និង​ភាពជ្រុលនិយម​នៅ​ទូទាំង​ពិភពលោក មានការ​កើនឡើង​។ បញ្ហា​ភេរវកម្ម​នេះ គឺជា​ចំណុច​មួយ ដែលមាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ក្រោយពី​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ជួបគ្នា នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​។

 
 
​បើតាម​សេចក្តីថ្លែងការណ៍ សម្តេច ហ៊ុន សែន និង បណ្ឌិត មហា​ធៀ  យល់ស្រប​ជាមួយគ្នា​ថា «​ការសម្របសម្រួល​លើ​វិស័យ​សន្តិសុខ ចាំបាច់​ត្រូវ​បង្កើន​ឲ្យ​កាន់តែ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ​»​។ សេចក្តីថ្លែងការណ៍ សរសេរ​ដូច្នេះ​ថា​៖«​ថ្នាក់ដឹកនាំ​ទាំងពីរ បានបញ្ជាក់​អំពី​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព  និង ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​អសន្តិសុខ និង​ការគំរាមកំហែង​ក្នុង​តំបន់​» ។ 
 
​ក្រៅពី​ការពង្រឹង​សន្តិសុខ សេចក្តី​ថ្លែ​ការណ៍ ក៏បាន​សរសេរ​ដែរ​ថា ប្រទេស​ទាំងពីរ បន្ត​ពង្រឹង​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា ធុរកិច្ច ទេសចរណ៍ និង ការ​ចំណាកស្រុក ជាដើម​។ ដំណើរ​ទស្ស​និច្ច​របស់ បណ្ឌិត មហា​ធៀ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩៕ 
 

Tag:
 កម្ពុជា​-​ម៉ាឡេស៊ី​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com