ជាតិ
ពីនេះ ពីនោះ
«​ច្រាង​»,«​ច្រាំង​» និង​«​ជ្រាំង​»​មានន័យ​ដូចគ្នា​ដែរឬទេ​?
31, Aug 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​ផ្អែក​តាម​ការត្រួត​ពិនិត្យមើល និង​ផ្ទៀងផ្ទាត់​ជាមួយ​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំងបី​នេះ មិន​មានន័យ​ដូចគ្នា​ឡើយ​។​


 
«​ច្រាង​» មានន័យថា ដែល​ប៉ះ​ចុង​ក្រញាង​ឡើង​។  ចំពោះ​ពាក្យ​«​ច្រាំង​» មានន័យថា រឹម​ស្ទឹង ទន្លេ សមុទ្រ​។ សុំ​កុំ​ច្រឡំ​ពាក្យ «​ច្រាំង​» នេះ​នឹង​ពាក្យ «​ជ្រាំង​»​ឲ្យ​សោះ ព្រោះ​ពាក្យ​«​ជ្រាំង​»​មានន័យ​ជា សាច់​ជា​ចម្រៀកៗ​ក្នុង​ផ្លែ​ដែល​ផ្សេង​ពី​ក្លែប និង​គ្រាប់ ដែល​គេ​ច្រើនតែ​ហៅថា ជ្រាំងខ្នុរ​។ 
 
​ពាក្យ «​ជ្រាំង​» មានន័យ​ម្យ៉ាង​ទៀតថា ជា​ឈ្មោះ​រោគ​មួយ​ប្រភេទ​កើត​នៅក្នុង​អណ្តាត ឬ​ទាំង​សាច់​ក្នុង​មាត់​ផង បណ្តាល​ពី​ចំហាយ​ក្តៅ ដែល​ធ្វើ​ឲ្យ​ពងបែក​ប្រេះ​រអាម​ផ្សា​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com