ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ស្ពៃក្តោប​អាច​ព្យាបាល​ដំបៅ​ក្រពះ​បាន​?
04, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ពៃក្តោប​គឺជា​បន្លែ​ដ៏​ពេញនិយម​មួយ​ប្រភេទ​នៅ​ស្រុក​យើង ហើយ​វា​ក៏​ជា​អាហារ​ធម្មជាតិ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​បែប​ធម្មជាតិ​ផងដែរ​។ មាន​គ្រូពេទ្យ​ជាច្រើន​បាន​ប្រើ​វា​អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ​ក្នុងការ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​មុនពេល​ប្រើ​ថ្នាំ​ផ្សះ​។


 
​បន្លែ​មួយ​នេះ​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​ជួយ​បង្ការ និង​ព្យាបាល​ការបង្ក​រោគ​ដោយ​មេរោគ​ក្រពះ H. pylori​។ ការបង្ក​រោគ​មួយ​នេះ​ភាគច្រើន​ជា​មូលហេតុ​នៃ​ជំងឺ​ដំបៅ​ក្រពះ​តែម្តង​។ 
 
​តាមពិតទៅ ការសិក្សា​លើស​ត្វ​ជាច្រើន​បានបង្ហាញ​ថា ស្ពៃក្តោប​មាន​ប្រសិទ្ធភាព​ព្យាបាល និង​បង្ការ​បញ្ហា​ដំបៅ​នៅ​ផ្លូវ​ក្រពះ​ពោះវៀន​បាន​យ៉ាង​ទូលំទូលាយ​ដោយ​រួមទាំង​ដំបៅ​ក្រពះ​ផងដែរ​។ 
 
​សម្រាប់​មនុស្ស​វិញ ការសិក្សា​ថ្មី​បាន​សង្កេតឃើញថា ការ​ញ៉ាំ​ទឹក​ស្ពៃក្តោប​ស្រស់​រាល់ថ្ងៃ​អាចជួយ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​ការព្យាបាល​ធម្មតា​។ ជាក់ស្តែង ក្នុងការ​សិក្សា​មួយ​ដែលមាន​អ្នកចូលរួម​ប្រមាណ ១៣​នាក់​ដែល​សុទ្ធសឹង​តែមាន​ជំងឺ​ដំបៅ​ក្រពះ និង​ផ្លូវ​រំលាយ​អាហារ​ខាងលើ​ទាំងអស់ ដោយ​ពួកគេ​តម្រូវ​ឲ្យ​ញ៉ាំ​ទឹក​ស្ពៃក្តោប​ស្រស់ៗ ៩៤៦​មី​លី​លីត្រ​ក្នុង​មួយថ្ងៃ​។ លទ្ធផល​ឃើញថា ដំបៅ​របស់​អ្នក​ទាំងអស់នោះ​បានជា​ក្រោយពី​ធ្វើបែបនេះ​បាន ៧ ទៅ​១០​ថ្ងៃ​។ នេះ​មានន័យថា ការព្យាបាល​តាមបែប​ធ​ម្ម​ជាតិ​មួយ​នេះ​អាចជួយ​ឲ្យ​ដំបៅ​ជា​លឿន​ជាង​ការព្យាបាល​ធម្មតា​រហូត​ដល់ ៣ ទៅ​៦​ដង​ឯណោះ​។ ការសិក្សា​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ដំបៅ​ក្រពះ ១០០​នាក់​ដែល​បាន​ញ៉ាំ​ទឹក​ស្ពៃក្តោប​ក្នុង​ចំនួន​ដូចគ្នា​ដែរនោះ ឃើញថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយពី​ព្យាបាល​រួច គឺ​អត្រា​អ្នក​លែងមាន​រោគសញ្ញា​មាន​រហូតដល់ ៨១​ភាគរយ​ឯណោះ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​នៅ​មិនទាន់​រកឃើញ​សារធាតុ​ណាមួយ​ដែល​ជំរុញ​ដល់​ភាពជា​សះស្បើយ​របស់​ស្ពៃក្តោប​ចំពោះ​ដំបៅ​ក្រពះ​នេះ​នៅឡើយ​ទេ ហើយក៏​មិនទាន់មាន​ការសិក្សា​ថ្មី​ណាមួយ​បញ្ជាក់​នៅឡើយ​ដែរ​។ 
 
​អ្វីដែល​គេ​ដឹង​នោះ​គឺថា ទឹក​ស្ពៃក្តោប​មាន​សារធាតុ​ជាច្រើន​ដែល​អាចជួយ​បង្ការ និង​ជួយ​ឲ្យ​ដំបៅ​ក្រពះ​ឆាប់​ជា​។ ស្ពៃក្តោប​សម្បូរ​វីតាមីន C ដែលមាន​សមត្ថភាព​ជួយ​ការពារ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com