ជាតិ
សង្គមជាតិ
ក្មេងប្រុសអាយុ៤ឆ្នាំនៅព្រះវិហារ បានបាត់ខ្លួន ដោយសារទឹកកួច
04, Sep 2019 , 3:34 pm        
រូបភាព
ក្មេងប្រុសដែលបាត់ខ្លួន ដោយសារទឹកកួច  (រូបពី​មន្ទីរព័ត៌មាន​ខេត្ត​ព្រះវិហារ)
ក្មេងប្រុសដែលបាត់ខ្លួន ដោយសារទឹកកួច (រូបពី​មន្ទីរព័ត៌មាន​ខេត្ត​ព្រះវិហារ)
ដោយ:
ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ បានបាត់ខ្លួនហូរទៅតាមទឹក ដោយសារក្មេងតូចនោះរអិលធ្លាក់ពីលើម៉ូតូពេលជិះជាមួយឱពុកម្តាយ កាលពីយប់ម៉ោង៧ ថ្ងៃទី៣ ខែកញ្ញា នៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើតាមការបញ្ជាក់ពីលោក ឈួន គឺមលឿន នាយករដ្ឋបាលខេត្តព្រះវិហារ រហូតមកដល់រសៀលថ្ងៃទី៤កញ្ញានេះ អាជ្ញាធរ មិនទាន់រកឃើញក្មេងនោះទេ។--ោ-

ឈួន គឹមលឿន បានបញ្ជាក់ថា ក្មេងប្រុសនោះ បានជិះម៉ូតូជាមួយឪពុកម្តាយ ឆ្លងកាត់ផ្លូវបេតុងមួយកន្លែង ដែលជន់លិចដោយទឹកភ្លៀង ហើយក្មេងនោះ ក៏បានរអិលធ្លាក់ពីលើម៉ូតូ រួចក៏ហូរកួចទៅតាមទឹកបាត់ទៅ។

នាយករដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ខេត្តព្រះវិហារ មានភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យផ្លូវមួយចំនួនជន់លិច និងផ្ទះសម្បែងក៏ជនលិចផងដែរ។ ទោះបីមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តនេះក៏ពិតមែន ប៉ុន្តែមិនទាន់ដល់ពេលកម្រិតប្រកាសអាសន្នឡើយ៕

Tag:
 ជន់លិច
  បាត់ក្មេង
© រក្សាសិទ្ធិដោយ thmeythmey.com