English-Français
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
២៥ខេត្ត/រាជធានី
អាយុ​១២​ឆ្នាំ​, រៀន​អង់គ្លេស​ដោយ​ខ្លួនឯង​, ហេ​វិ​ន និយាយ​ភាសា​អង់គ្លេស​ដូច​​អាមេរិ​ក (ភាគ១)
05, Sep 2019 , 10:00 am        
រូបភាព
​ភ្នំពេញ​៖ ជាមួយ​អំណោយទាន​ពី​ធម្មជាតិ កុមារា ភូ​ន ហេ​វិ​ន អាចនិយាយបាន​៤​ភាសា ក្នុងនោះ​មាន ភាសា​ខ្មែរ ចិន អង់គ្លេស និង​អាលឺម៉ង់​។ តែ​ភាសា​អាលឺម៉ង់ កុមារ​រូបនេះ ចេះ​តិចតួច​ទេ​។ មាន​អត្តចរិត​ប្លែក​ខុសពី​ក្មេង​ដទៃ កុមារ ហេ​វិ​ន មិនបាន​រៀន​ភាសា​អង់គ្លេស​ត្រឹមត្រូវ​នៅ​សាលា​ជាមួយ​គ្រូបង្រៀន​ច្រើន​ឡើយ តែ​គាត់​ព្យាយាម​រៀន​ភាសា​អង់គ្លេស​ដោយ​ខ្លួនឯង តាម​យូ​ធូប ឬ​ដោយ​លេង​ហ្គេម​ដែល​និយាយ​ជា​ភាសា​អង់គ្លេស​។

 
សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ជា​ភាសា​អង់គ្លេស (ភាគ១) ​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិ​ត្រូ​និក Thmeythmey.com និង​កុមារា ភូ​ន ហេ​វិ​ន ខាងក្រោម​នេះ​ដូចតទៅ​៖  
 
 
​ក្នុង​មួយថ្ងៃៗ កុមារ ហេ​វិ​ន ចំណាយពេល​រៀន​ភាសា​អង់គ្លេស​តាម​យូ​ធូប​ច្រើន​ម៉ោង​ណាស់ ហើយ​ពេលខ្លះ អាណាព្យាបាល ហេ​វិ​ន គិតថា ហេ​វិ​ន មិនអាច​រៀន​ភាសា​អង់គ្លេស​តាមរបៀប​នេះ​ចេះ​ឡើយ​។ តែ​នៅ​ទីបញ្ចប់ ហេ​វិ​ន បានធ្វើ​អ្វីៗ​ឲ្យ​អាណាព្យាបាល​របស់គេ​ភ្ញាក់ផ្អើល​។ មាតា​របស់ ហេ​វិ​ន បានទទួល​ស្គាល់​ពី​ភាព​វ័យឆ្លាត​របស់​កូន​គាត់​ដោយ​និយាយថា ហេ​វិ​ន ក្លាហាន​ណាស់​។ ហេ​វិ​ន ហ៊ាន​ធ្វើ​អ្វីៗ​ដោយ​ខ្លួនឯង រាប់ទាំង​ដាក់ពាក្យ​ទៅ​ចូលរួម​វិស្សមកាល​រដូវក្តៅ​នៅ​សហរដ្ឋអាមេរិក​ទៀតផង​។

អត្ថបទទាក់ទង


ក្នុងពេល​ស្នាក់នៅ​សហរដ្ឋអាមេរិក​មួយរ​យៈ កុមារ​ជនជាតិ​អាមេរិក​ជាច្រើន​បាន​សរសើរ​កម្រិត​ភាសា​អង់គ្លេស​របស់ ហេ​វិ​ន គ្រប់គ្នា​។ ក្រោយពី​ស្តាប់​បទ​សម្ភាស​រួចមក កុមារ ហេ​វិ​ន អាច​និយាយ​ភាសា​អង់គ្លេស​សឹងតែ​ល្អ​ជាង​កុមារ​ដែល​បាន​ទៅ​រៀន​នៅ​សាលា​ត្រឹមត្រូវ​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កុមារ ហេ​វិ​ន ថែមទាំង​មានគំនិត​ចែករំលែក​ចំណេះដឹង​ភាសា​អង់គ្លេស​របស់ខ្លួន​នៅពេលដែល​រូបគេ​ធំ​ឡើង​។ នាពេល​អនាគត កុមារ ហេ​វិ​ន ចង់​ក្លាយខ្លួនជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ឬ​ជា​អ្នកជំនួញ​ទៀតផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com