ជាតិ
ក្រដាស​ប្រាក់រៀល​រហែក ឬ​ចាស់ អាច​ដូរ​យក​ក្រដាសប្រាក់​ថ្មី​បាន​នៅ​សាខា​ធនាគារជាតិ​
05, Sep 2019 , 8:29 am        
រូបភាព
​ធនាគារជាតិ​នៃ​កម្ពុជា​ប្រកាស​ឲ្យ​ពលរដ្ឋ ដែលមាន​ក្រដាស​ប្រាក់រៀល​ចាស់​ឬ​រហែក អាច​ដូរ​ក្រដាសប្រាក់​ថ្មី​បាន​នៅតាម​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​ខេត្ត លើកលែង​ស្នាក់ការ​កណ្ដាល​។

 
​យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល​សម្រាប់​ដូរ​ក្រដាសប្រាក់​ថ្មី នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៦​ដល់​២៦​កញ្ញា ឆ្នាំ​២០១៩​។ ការរៀបចំ​យុទ្ធនាការ​ស្រលាញ់​បាក់​រៀល​នេះ គឺ​ដើម្បី​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ​ខាងមុខ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ​ថ្ងៃទី​៣០​សីហា ឆ្នាំ​២០១៩៕ 

Tag:
 ក្រដាសប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com