អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) រៀបចំ​ព្រឹត្តិការណ៍​ប្រតិបត្តិការ​ទីផ្សារ​អន្តរជាតិ​
05, Sep 2019 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​២២ ខែសីហា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) មាន​កិត្តិយស​យ៉ាង​ក្រៃលែង ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែលមាន​ឈ្មោះថា «​ប្រតិបត្តិការ​ទីផ្សារ​អន្តរជាតិ​» ។ កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២០ ដល់ ថ្ងៃទី​២២ ខែសីហា ឆ្នាំ ២០១៩ មានការ​ចូលរួម​ពី​សំណាក់​បុគ្គលិក ផ្នែក​លក់​និង​ផ្នែក​ពាណិជ្ជកម្ម ប្រមាណ ៥០​នាក់ មកពី​ជាង​១០​ប្រទេស​ផ្សេងគ្នា​នៃ​ក្រុមហ៊ុន​វិនិយោគ​កូ​កា​-​កូ​ឡា ដែល​ពួកគាត់​នឹង​រួមគ្នា​ធ្វើឱ្យ​ទីផ្សារ​ក្នុង រាជធានី​ភ្នំពេញ កាន់​តែមាន​ភាពស្រស់​បំព្រង តាមរយៈ​ការសំអាត​សម្ភារៈ​ទីផ្សារ រទេះ​តាំង ទូទឹកកក រៀបចំ​ដាក់ តាំង​ផលិតផល​អោយ​ត្រឹមត្រូវ​តាម​ស្តង់ដារ និង ណែនាំ​បន្ថែម ពី​ផលិតផល​ថ្មី ភេសជ្ជៈ​បង្កើន​ថាមពល​កូ​កា​-​កូ​ឡា​។​
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​វិនិយោគ​កូ​កា​-​កូ​ឡា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​១០០%​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ដែលមាន ដំណើរការ​នៅក្នុង​ប្រទេស​ចំនួន ១៥ រួមមាន​៖ ប្រទេស​ឥណ្ឌា ស្រីលង្កា ណេ​ប៉ាល់ កាតា អូ​ម៉ាន បា​រ៉េ​ន អារ៉ាប់​រួម ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ព្រុយ​ណេ វៀតណាម និង កម្ពុជា​។ ក្រុមហ៊ុន​វិនិយោគ កូ​កា​-​កូ​ឡា មាន​រោងចក្រ​សរុប​ចំនួន ៥២ ដែលមាន​បុគ្គលិក​សរុប​ប្រមាណ ៣៦.០០០​នាក់​។​


 
​តាមរយៈ​កំណើន​បរិមាណ​លក់​ខ្ពស់​ជាងគេ និង ជាទី​ផ្សារ​ដំបូង​គេ ដែល​បាន​សម្ពោធ​នូវ​ភេសជ្ជៈ​បង្កើន​ថាមពល កូ​កា​-​កូ​ឡា​នៅក្នុង​ក្រុមហ៊ុន​វិនិយោគ​កូ​កា​-​កូ​ឡា  ទើប​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជាទី​ផ្សារ​គំរូ​សម្រាប់​ការចុះ ប្រតិបត្តិការ​ទីផ្សារ​លក្ខណៈ​អន្តរជាតិ​មួយ​នេះ​។ 
 
​កញ្ញា ឡាវ ស្រី​ដែ​ត នាយក​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​នៃ​ក្រុមហ៊ុន ភេសជ្ជៈ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​បន្ទាប់ពី​ការធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កម្មវិធី សន្និបាត​គណៈ​គ្រប់គ្រង ពាណិជ្ជកម្ម មកពី​បណ្តា​ប្រទេស​ក្នុង​ក្រុមហ៊ុន​វិនិយោគ​កូ​កា​-​កូ​ឡា ប្រកបដោយ​ជោគជ័យ​កាលពី​ខែមេសា​កន្លង ទៅនេះ យើង​មានឱកាស​បន្ត​បង្ហាញ​សក្តានុពល​របស់​ទីផ្សារ​កម្ពុជា​ជាថ្មី​ម្តងទៀត​។ ក្រោម​ការចូលរួម​យ៉ាង​ផុសផុល ពី​ក្រុមការងារ​ផ្នែក​លក់ ផ្នែក​ពាណិជ្ជកម្ម​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំរុះ​ជាតិ​សាសន៍ យើង​រំពឹងថា​កូ​កា​-​កូ​ឡា​កម្ពុជា នឹង​ពង្រីក​វិសាលភាព​នៃ​ក្រុមហ៊ុន​ឈានមុខ​គេ​លេខ​១ ផ្នែក​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​។​


 
​ក្នុង​បរិបទ​របស់​កូ​កា​-​កូ​ឡា និយោជិត​គ្រប់រូប​ត្រូវបាន​ចាត់ទុកជា​ទ្រព្យសកម្ម​ដ៏​មានតម្លៃ​របស់​ក្រុមហ៊ុន ហើយ​យើង តែងតែ​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​និង​អភិវឌ្ឍន៍​សមត្ថភាព​ពួក​គាត់ តាមរយៈ​វគ្គ​បំពាក់បំប៉ន​ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​រាប់បញ្ចូល​ទាំង​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយនឹង សហសេវិក​នៃ​ប្រទេស​ផ្សេងៗ​ផង ដែរ​។ កត្តា​នេះហើយ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​គ្មាន​ជាតិ ស្រវឹង​ឈានមុខ​គេ​នៅ​កម្ពុ​ជាមួយនេះ​មាន បុគ្គលិក ជា​ជនជាតិ​បរទេស​ត្រឹមតែ​២​នាក់​ប៉ុណ្ណោះ​ខណៈ ដែល​បុគ្គលិក​ជាង​៩០០​នាក់​ទៀត សុទ្ធសឹង​ជា​ជនជាតិ ខ្មែរ​។ 
 
​លើសពីនេះ​ទៀត​បច្ចុប្បន្ន​យើង​មាន បុគ្គលិក​នារី​បម្រើការ​នៅ​គ្រប់ផ្នែក​ទាំងអស់ រាប់ទាំង​ការងារ​ដែល​ពិបាក ជឿថា​នារី​អាចធ្វើ​បានរួម​មាន​៖១. អ្នកបើកបរ​យាន្ត​លើកដាក់​ទំនិញ (​ហ្វ​កលី​ស​) ២.​អ្នកបើករថយន្ត​ធុន​ធ្ងន់​(១០-២០​តោន​) ៣.​អ្នកបញ្ជា ខ្សែសង្វាក់​ផលិតកម្ម រហូតដល់​តំណែង​ជា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាដើម​។​
 
​ជា​ចុងក្រោយ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) បាន​ត្រៀមខ្លួន​រួចស្រេច​ក្នុង​ការរៀបចំ​កម្មវិធី​ធំៗ ផ្សេងទៀត និង​បង្ហាញ​ពី​ភាពលេច​ធ្លោ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com