អត្ថបទពាណិជ្ជកម្ម
សិក្សា​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ នៅ​CamEd និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​អន្តរជាតិ​ដែល​ប្រទេស​១៨៣ ទទួលស្គាល់​
05, Sep 2019 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ សិស្សានុសិស្ស​មាន​ជម្រើស​យ៉ាងច្រើន ក្នុងការ​ជ្រើសរើស​គ្រឹះស្ថានសិក្សា សម្រាប់​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ឈានទៅរក​អាជីព​ក្នុង​ក្តី​ស្រមៃ​ពួកគេ​។ ប្រសិនបើ​ប្អូនៗ​សិស្សានុសិស្ស ឬ​លោកអ្នក ចង់​ក្លាយជា​គណនេយ្យករ សវន​ករ អ្នកគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ អ្នកវិភាគ​អាជីវកម្ម មន្ត្រី​ពន្ធដារ ឬ​ជា​អ្នក​ធនាគារ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ម្នាក់​នៅ​ថ្ងៃ​អនាគត យើងខ្ញុំ​សូម​ណែនាំ​លោកអ្នក ឲ្យ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ (BA+CAT) នៅ​វិទ្យាស្ថាន CamEd Business School​។
 
​សម្រាប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ (BA+CAT) នេះ និស្សិត​ត្រូវ​សិក្សា​រយៈពេល ៤​ឆ្នាំ ហើយ​ពួកគេ​អាច​ទទួលបាន​សញ្ញាបត្រ ២ ក្នុងពេល​តែមួយ ៖ ទី​១. បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​ទី​២. សញ្ញាបត្រ​អន្តរជាតិ​អ្នកបច្ចេកទេស​ផ្នែក​គណ​នេ​យ្យ (Certified Accounting Technician) ដែលមាន​ការទទួលស្គាល់​រហូត ១៨៣ ប្រទេស​លើ​ពិភពលោក​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ និស្សិត​ក៏​អាច​ទទួលបាន​សញ្ញាបត្រ​ផ្នែក​ពន្ធដារ​កម្ពុជា និង​សញ្ញាបត្រ​ផ្នែក​ច្បាប់ពាណិជ្ជកម្ម ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ មាន​សមត្ថភាព​បំពេញការងារ​ជា​អ្នក​ប្រឹក្សា​ផ្នែក​ពន្ធដារ និង​ច្បាប់ពាណិជ្ជកម្ម​បាន​ផងដែរ​។​
 
​និស្សិត​នឹងត្រូវ​សិក្សា​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ដែល​ស្របតាម​ស្ដង់ដារ​គណនេយ្យ របាយការណ៍​ហិរញ្ញវត្ថុ​ស្ដង់ដារ​អន្តរជាតិ (IFRS) និង​កម្មវិធីសិក្សា​ស្របតាម និង​បំពេញតម្រូវការ IFAC​។ ហើយ​ទាំង​សញ្ញាបត្រ និង​កម្មវិធីសិក្សា នៅ​វិទ្យាស្ថាន CamEd Business School គឺមាន​ការទទួលស្គាល់​ជា​អន្តរជាតិ ដោយ​សមាគម​គណនេយ្យ​ករ​អន្តរជាតិ ACCA ដែលមាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស​។ 


 
CamEd Business School គឺជា​គ្រឹះស្ថាន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ និង​ឈានមុខ​ជាងគេ​ក្នុង​មុខជំនាញ​ហិរញ្ញវត្ថុ និង​គណនេយ្យ​។ លើសពីនេះ CamEd គឺជា​អ្នកផ្តល់​ការអប់រំ The Association of Chartered Certified Accountants (ACCA) ដំបូង​គេ​បង្អស់ និង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ វិទ្យាស្ថាន​ធុរកិច្ច​មួយ​នេះ បានចាប់ផ្តើម​ផ្តល់​ការអប់រំ​ដល់​និស្សិត​កម្ពុជា សម្រាប់​ជំនាញ​ហិរញ្ញវត្ថុ គណនេយ្យ និង​សវនកម្ម ចាប់តាំងពី​ឆ្នាំ ២០០០ មកម្ល៉េះ​។ សាស្ត្រាចារ្យ​នៅទីនេះ សុទ្ធសឹងតែ​ជា​អ្នកជំនាញ ដែលមាន​សមត្ថភាព និង​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ 
 
​វិទ្យាស្ថាន CamEd មានការ​ទទួលស្គាល់​ដោយ​វិទ្យាស្ថាន CFA (CFA Institute, University Affiliation program) និង​ការទទួល​ជា​អន្តរជាតិ​កម្រិត ISO 9001:2015​។ ចាប់ផ្តើម​ទទួល​ពាក្យ​សិក្សា​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ដូច្នេះ​ប្រសិនបើ​សិស្សានុសិស្ស ឬ​លោកអ្នក​ដែល​ចង់​ចង់​ក្លាយជា​គណនេយ្យករ សវន​ករ អ្នកគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ អ្នកវិភាគ​អាជីវកម្ម មន្ត្រី​ពន្ធដារ ឬ​ជា​អ្នក​ធនាគារ​ដ៏​ឆ្នើម​នោះ សូម​ជ្រើសរើស​ការសិក្សា​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ នៅ​CamEd និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​អន្តរជាតិ​ដែលមាន ១៨៣ ប្រទេស​ទទួលស្គាល់​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម  សូម​ចុច​នៅទីនេះ​៖ 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 CamEd
© រក្សាសិទ្ធិដោយ thmeythmey.com