ជាតិ
សង្គមជាតិ
ផ្លូវជាតិលេខ៤ ចំណុចស្ពានសំរោង បើកឲ្យរថយន្តធំៗឆ្លងកាត់វិញហើយ
05, Sep 2019 , 10:46 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ផ្លូវជាតិលេខ៤នៅចំណុចស្ពានសំរោង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលផ្អាកចរាចរណ៍រថយន្តធុនធំកាលពីល្ងាចម្សិលមិញ ឥឡូវត្រូវបានអាជ្ញាធរបើឲ្យមានការឆ្លងកាត់ឡើងវិញហើយ ដោយសារស្ថានភាពទឹកស្រក។



លោក ហេង សោភ័ណរិទ្ធិ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«ទឹកស្រកហើយ ឥឡូវមានកម្ពស់៥.៧០ម៉ែត្រ ដែលកាលពីយប់ឡើង៥.៩០ម៉ែត្រ។ កាលពីល្ងាច អាជ្ញាធរផ្អាករថយន្តធំឆ្លងកាត់ ដល់ព្រឹកថ្ងៃនេះអាជ្ញាធរបើឲ្យឆ្លងកាត់វិញហើយ»។ 

នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ស្ថានភាពខេត្តព្រះសីហនុមានភ្លៀងធ្លាក់ ហើយទឹកអាចនឹងឡើងវិញ ប្រសិនមេឃនៅតែបន្តភ្លៀង។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម៕

Tag:
 ទឹកជំនន់
  ផ្លូវជាតិលេខ៤
 
© រក្សាសិទ្ធិដោយ thmeythmey.com