អត្ថបទពាណិជ្ជកម្ម
«COCA-COLA ENERGY» បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​កម្ពុជា​
05, Sep 2019 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​កូ​កា​-​កូ​ឡា កំពុង​បន្ត​ពង្រីក​វិសាលភាព​នៃ​ជម្រើស​ផលិតផល​របស់ខ្លួន តាមរយៈ​ការបង្កើន​ថាមពល​រសជាតិ​កូ​កា​-​កូ​ឡា​ដំបូង​គេ ដែលមាន​ឈ្មោះថា Coca-Cola Energy (​កូ​កា​-​កូ​ឡា អេ​ណឺ​ជី​) ហើយក៏​ជា​ភេសជ្ជៈ​បង្កើន​ថាមពល​ទីមួយ ដែល​សិ្ថ​ត​នៅក្រោម​ពាណិជ្ជសញ្ញា​កូ​កា​-​កូ​ឡា​។
 
​កម្មវិធី​សម្ពោធ ជា​ផ្លូវការ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ក្លឹប​កម្សាន្ត​សោ​ន​កាលពី​ថ្ងៃទី​១៧ ខែសីហា ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាង​១៥០​នាក់ ដែល​ពួកគាត់​ជា​ដៃគូ​ពាណិជ្ជកម្ម អតិថិជន ព្រមទាំង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​ដូចជា កញ្ញា ទេព បូ​ព្រឹក្ស ,​ឌី​ជេ​ណា​ណា ,​លោក ភី​ស ជុង ,​ក្រុម​រាំ​OMG និង ឌី​ជេ​អា​ឡិច​។ ជាមួយនឹង​ការកម្សាន្ត​ពោរពេញ​ដោយ​ភាព​អស្ចារ្យ និង​ភ្ញាក់ផ្អើល​នោះ កម្មវិធី​មួយ​នេះ​នឹង​ប្រកាស​បើក​ទំព័រ​ថាមពល​ជំនាន់​ថ្មី ក្នុង​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ​។​


 
Coca-Cola Energy មាន​គ្រឿង​ដូចជា កាហ្វេ​អ៊ី​ន គ្រាប់​ហ្គា​រ៉ា​ន់​ណា វីតាមីន​បេ និង​ការ​លាយ​បញ្ចូល​គ្នា​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ស្រស់ស្រាយ​ពី​កូ​កា​-​កូ​ឡា ដែល​រំពឹងថា នឹង​ផ្តល់ជូន​អ្នក​ពិសា​គ្រប់គ្នា​នូវ​ថាមពល​បែប​ថ្មី​។​
 
«​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​ជម្រើស​ភេសជ្ជៈ​ដល់​អតិថិជន កូ​កា​-​កូ​ឡា​ចង់​ផ្តល់ឱ្យ​គ្រប់គ្នា​នូវ​ផលិតផល​សម្បូរបែប ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​នៃ​របៀប​រស់នៅ និង​កាលៈទេសៈ​ផ្សេងៗ​គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ទី​ជេ សុន​ហ្សា នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​កូ​កា​-​កូ​ឡា​ឥណ្ឌូ​ឆាយ​ណា (IndoChina) ដែល​បាន​បន្ថែមថា​៖  «​យើង​បានកត់សម្គាល់​ពី​ដំណើរ​វិវឌ្ឍន៍​ជាមួយ​សន្ទុះ​ដ៏​ខ្លាំងក្លា​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ដើម្បី​ទ្រទ្រង់​ដំណើរ​ឆ្ពោះទៅមុខ​កាន់តែ​លឿន និង​ក្លៀវក្លា​មួយ​នេះ​បាន ប្រជាជន​កម្ពុ​ជានា​សម័យថ្មី​ទាំង​បុរស​និង​ស្ត្រី ពិតជា​ត្រូវការ​នូវ​ថាមពល​ជាមួយ​រសជាតិ​អស្ចារ្យ​ជា​ជំនួយ  ហើយ​វត្ត​មាននៃ Coca-Cola Energy គឺជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​នេះឯង​»​។​


 
​ជាមួយនឹង​សំបក​វេច​ខ្ចប់​ដ៏​ទាន់សម័យ Coca-Cola Energy នឹង​ចាប់យក​ចំណាប់អារម្មណ៍​ពី​អតិថិជន  តាមរយៈ​ការរក្សា​នូវ​អត្តសញ្ញាណ​របស់​កូ​កា​-​កូ​ឡា ដែលជា​និមិត្តសញ្ញា​ដ៏​ពេញនិយម​ទូទាំង​ពិភពលោក​។ កូ​កា​-​កូ​ឡា ត្រូវបាន​ទទួលស្គាល់ថា ជា​និមិត្តរូប​នៃ​ភេសជ្ជៈ​ដែលមាន​គុណភាព​ខ្ពស់ និង​ផ្តល់នូវ​ភាពស្រស់​ស្រាយ​គ្រប់ពេលវេលា ហើយ Coca-Cola Energy ក៏​នឹង​បន្ត​នូវ​កេ​រិ៍្ត​ឈ្មោះ​ដ៏​ល្បីល្បាញ​មួយ​នេះ​ផងដែរ​។​
 
​ក្រុមហ៊ុន Coca-Cola បាន​ណែនាំ​ភេសជ្ជៈ Coca-Cola Energy ដំបូង​គេ​មកកាន់​ទីផ្សារ​អឺរ៉ុប​កាលពី​ខែ​មិនា​កន្លងទៅនេះ​។ «​យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ទីមួយ​នៅ​អាស៊ាន​ដែលមាន វត្តមាន​ភេសជ្ជៈ​មួយ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា​ឡាវ ស្រី​ដែ​ត នាយក​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិ​ទិ្ធ​ផ្តាច់មុខ​ក្នុង​ការផលិត និង ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា នៅ​កម្ពុជា ដោយបាន​បន្តថា​៖ «​ភេសជ្ជៈ​បង្កើន​ថាមពល Coca-Cola Energy អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្តាញ ទីផ្សារ​ពាសពេញ​ផ្ទៃ​ប្រទេស​ចាប់ពី​ថ្ងៃទី ០១ ខែសីហា ជាមួយនឹង​សំបក​វេច​ខ្ចប់​ជា​កំប៉ុង​ចំណុះ ២៥០​មី​លី​លីត្រ និង មានតម្លៃ ២,០០០ រៀល​ក្នុង​មួយ​កំប៉ុង​»​។​


 
​តាមរយៈ​ការធ្វើ​តេស្ត​ផលិតផល Coca-Cola Energy មុនពេល​ដាក់លក់​ជា​ផ្លូវការ ជាមួយនឹង​អតិថិជន​កម្ពុជា ដែលជា​អ្នក​និយម​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង បានបង្ហាញ​លទ្ធផល​ដែល​យើង​ទទួលបាន​គឺ​ល្អ លើសពី​ការរំពឹងទុក ដោយ​ទទួលបាន​នូវ​ចម្លើយ​ជា​វិជ្ជមាន​ចំពោះ​រសជាតិ និង​ការ​រចនា​សំបក​វេច​ខ្ចប់​ដ៏​លេចធ្លោ​។  ក្រោម​ពាណិជ្ជសញ្ញា​កូ​កា​-​កូ​ឡា ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សាកល ភេសជ្ជៈ​ថ្មី​មួយ​នេះ រំពឹង​ទទួល​បានការ​សាទរ​ពី​អ្នក​ពិសា​កាន់តែច្រើន ដោយសារតែ​រសជាតិ​ដ៏​អស្ចារ្យ ការផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ​នឹកស្មាន​មិន​ដល់ ក៏ដូចជា​ការបង្កើន​ថាមពល​រាងកាយ និង​ស្មារតី​យ៉ាង​ឆាប់រហ័ស​៕ 
 
«Coca-Cola Energy រសជាតិ​ពេញចិត្ត កម្លាំង​ពេញ​កាយ​»






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com