កីឡាអន្តរជាតិ
អន្តរជាតិ
Sarri ចូល​ជំរំ​ហ្វឹកហាត់​វិញ​បាន​ហើយ ក្រោយ​ធូរ​ពី​ជំងឺ​រលាក​សួត​ដោយសារ​ជក់បារី​
05, Sep 2019 , 8:19 pm        
រូបភាព
Maurizio Sarri បាន​វិលត្រឡប់​ចូល​ទីលាន​ហ្វឹកហាត់​ជាមួយ​ក្រុម Juventus វិញ​ហើយ បន្ទាប់ពី​ទទួល​ការព្យាបាល​ជំងឺ​រលាក​សួត​នៅឯ​មន្ទីរពេទ្យ​រួចមក​។​



អត្ថបទទាក់ទង
 
​ដោយសារ​មាន​ជំងឺ​រលាក​សួត​នេះហើយ ទើប​ធ្វើ​ឲ្យ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី វ័យ​៦០​ឆ្នាំ​រូបនេះ បាត់​មុខ​ពី​ទីលាន​ដល់​ទៅ​ពីរ​ប្រកួត​ដំបូង​ក្នុង​ក្របខណ្ឌ Serie A រដូវ​កាល​ថ្មី ពោលគឺ​ក្នុង​ការប្រកួត​ដែល Juventus យកឈ្នះ Parma ក្នុងជំនួប​បើកឆាក ១-០ និង​អតីត​ក្លិប​ចាស់​របស់លោក Napoli ក្នុង​លទ្ធផល ៤-៣​។​
 
​ក្រោយ​ទទួល​ការព្យាបាល​ជិត​កន្លះ​ខែ ចាប់តាំងពី​ថ្ងៃទី​១៩ ខែសីហា​មក លោក Sarri អតីត​គ្រូ Chelsea អាច​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​របស់​សេះបង្កង់​វិញ នៅឯ​ទីលាន Continassa នៅ​ថ្ងៃ​ពុធ​ទី​៤ ខែកញ្ញា​។ លោក Sarri នៅមាន​ពេល​សម្រាក​ជា​ថ្ងៃ​ទៀត ដ្បិត​លី​គ​កីឡាបាល់ទាត់​ត្រូវ​សម្រាក ដើម្បី​ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​។ 
 
​លោក Sarri ត្រូវបាន​គេ​ជឿជាក់ថា នឹង​ចូល​ទីលាន​ដឹកនាំ Juventus នៅពេល​ជួយ Fiorentina នា​ថ្ងៃទី​១៤ ខែកញ្ញា​ក្នុង​ក្របខណ្ឌ Serie A មុនពេល​តតាំង​ជាមួយ Atletico Madrid ក្នុងជំនួប​បើក Champions League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល នៅ​៤​ថ្ងៃ​បន្ទាប់​៕


Tag:
 Maurizio Sarri
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com