កីឡាអន្តរជាតិ
អន្តរជាតិ
Metzelder អតីត​ខ្សែការពារ Real ជាប់ចោទ​ពីបទ​ចែកចាយ​រូប​អាសអាភាស​កុមារ​ម្នាក់​
05, Sep 2019 , 4:52 pm        
រូបភាព
Christoph Metzelder អតីត​ខ្សែការពារ Real Madrid និង​ជម្រើសជាតិ​អាល្លឺម៉ង់ ត្រូវ​ប៉ូលិស​អាល្លឺម៉ង់​បើក​ការស៊ើបអង្កេត​ជុំវិញ​ការចោទប្រកាន់​ចែកចាយ​រូបភាព​អាសអាភាស​របស់​កុមារ​ម្នាក់​។​



​លិខិត​ពី​ការិយាល័យ​អគ្គមេធាវី​ទីក្រុង Hamburg អះអាងថា លោក Metzelder អាយុ​៣៨​ឆ្នាំ​បាន​ជាប់ចោទ​ពីបទ​ផ្ញើ​រូបភាព​អាសអាភាស​របស់​កុមារ​ម្នាក់​តាមរយៈ WhatsApp ទៅ​ឲ្យ​មនុស្ស​ម្នាក់ទៀត​។ ប៉ូលិស​ក្រុង Hamburg បាន​បើក​ការស្រាវជ្រាវ​ករណីនេះ​ចាប់តាំងពី​ថ្ងៃទី​៣ ខែកញ្ញា​មក​ម្លេះ រហូត​បច្ចុប្បន គេ​បាន​រកឃើញ​សម្ភារ​ខ្លះ​ដែល​ប្រមូលបាន ហើយ​ការស៊ើបអង្កេត​នៅតែ​បន្ត​។​

​យ៉ាងណាក៏ដោយ លោក Metzelder អះអាងថា​លោក​នឹង​ហស​កា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ស៊ើប​រឿងនេះ​ឲ្យ​បាន​ច្បាស់​។​



Metzelder ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ចំនួន​៤៧​ប្រកួត ជា​សមាជិក​ក្រុម​សម្រាប់​ការប្រកួត World Cup ឆ្នាំ ២០០២ និង ២០០៦ ផង​។​

​អតីត​ខ្សែការពារ​កណ្តាល​រូបនេះ ក៏​ធ្លាប់បាន​ជួយ Borussia Dortmund ឈ្នះ​ពាន Bundesliga នៅ​រដូវ​កាល ២០០១-២០០២ អំឡុង​រួមរស់​រយៈពេល​៧​ឆ្នាំ មុនពេល​ផ្លាស់​ទៅ Real Madrid នៅ​ឆ្នាំ​២០០៧ ដោយ​ជួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ​ឈ្នះ La Liga នៅ​រដូវ​កាល​ដំបូង​នោះ​ផងដែរ​៕


Tag:
 Christoph Metzelder
© រក្សាសិទ្ធិដោយ thmeythmey.com